អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្យាយកាលពីពេលថ្មីៗ
នេះថា បន្ទាប់ពីផ្កាយដុះកន្ទុយ បានធ្លាក់លើទឹកដីសហរដ្ឋអាមេរិក ពោលគឺនៅចន្លោះទឹកដី
រដ្ឋកាលីហ្វូញ៉ា និងឡាស់វីហ្គាស រួចមក ស្រាប់តែយប់មិញនេះ ផ្កាយដុះកន្ទុយថ្មីមួយទៀត
បានធ្លាក់ចុះមកលើទឹកដីអង់គ្លេសវិញដង។
ក្រុមអ្នកវិទ្យាសាស្រ្ដបានអោយដឹង ផ្កាយដុះកន្ទុយដែលធ្លាក់មកលើប្រទេសអង់គ្លេសនេះ គឺ
ធ្លាក់នៅជិតតំបន់ ក្បែរសមុទ្រ Irish នៃទីក្រុង Lowca ។ លោក Kingston មានវ័យ ៣១ឆ្នាំ
ដែលជាក្រុមអ្នកវិទ្យាសាស្រ្ដបានសិន្និដ្ឋានថា ផ្កាយដុះកន្ទុយមួយនេះ គឺមានចម្ងាយប្រមាណ
ជា ៩៣លានម៉ាយ៍ពីផ្ទៃផែនដី និងមានអាយុកាលប្រហែល ១០០,០០០ ឆ្នាំមកហើយ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្រ្ដ បានបន្ថែមថា ថ្មីៗនេះ ហាក់បីដូចមានរឿង
ប្លែកៗច្រើន ដែលបានកើតឡើងនៅលើផែនដីយើងនេះ ជាពិសេសគឺបាតុភូត ក្នុងដែនលំហ
អាកាស បានធ្លាក់មកលើផែនដីយើងតែម្ដង។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល។
ដោយ៖ ណារិន្ទ
ប្រភព៖ dailyamil