CamNews

ព័ត៌មានបច្ចេកវិទ្យា 

ហេតុអ្វីស្លាបព្រួញរបស់កូនកណ្ដុរកុំព្យូទ័រ មានរូបរាងផ្អៀង ជំនួសឱ្យបញ្ឈរត្រង់?

ដំបូងឡើយ សញ្ញាព្រួញរបស់កូនកណ្ដុរកុំព្យូទ័រ មានរូបរាងជាសញ្ញាព្រួញឈរត្រង់ទៅលើ ប៉ុន្តែ
ក្រោយមក វាត្រូវបានរចនាឡើងវិញ ដូចដែលអ្នកបានឃើញនាបច្ចុប្បន្ន។

និម្មិតសញ្ញាស្លាបព្រួញ នាបច្ចុប្បន្ន

តើអ្នកធ្លាប់ដាក់សំនួរសួរថា ហេតុអ្វីបានជានិម្មិតសញ្ញាស្លាបព្រួញនៃកូនកណ្ដុរកុំព្យូទ័រ មានរូបរាង
ផ្អៀងទៅម្ខាង ជំនួសឱ្យការឈរត្រង់? តាមការពិត វាមិនមែនជារឿងចៃដន់នោះទេដែលអ្នករចនា
ជ្រើសរើសសញ្ញាស្លាបព្រួញកូនកណ្ដុរដែលអ្នកបានឃើញ ក្នុងពេលបច្ចុប្បន្ន។

នៅពេលកូនកណ្ដុរកុំព្យូទ័រ ត្រូវបានបង្កើតឡើងជាលើកដំបូង ដោយវិស្វករម្នាក់ធ្វើការឱ្យ Xerox
មានឈ្មោះថា Douglas Englebart នៅឆ្នាំ ១៩៨១ និម្មិតសញ្ញារបស់វាគឺរូបស្លាបព្រួញបញ្ឈរត្រង់
ទៅលើ។ បញ្ហានេះ ស្ថិតនៅត្រង់ថា អេក្រង់ដែលមានរីសូលូសឹនទាបជំនាន់នោះ អ្នកប្រើប្រាស់
ពិបាកនឹងមើលឃើញសញ្ញាស្លាបព្រួញបញ្ឈរត្រង់ ដែលមានរូបរាងតូច ដូចនៅក្នុងរូបថតខាង
ក្រោម។

ដោយសារតែមូលហេតុនេះ នៅពេល Xerox និងបន្ទប់សិក្សាស្រាវជ្រាវដែលមានឈ្មោះថា Palo
Alto Research Center (PARC) ចាប់ផ្ដើមបង្កើតកុំព្យូទ័ររបស់ខ្លួន Douglas Englebart ក៏បាន
សម្រេចចិត្តរចនាស្លាបព្រួញដែលបញ្ឈរត្រង់ ឱ្យទៅជាផ្អៀង ៤៥អង្សា។ ជាក់ស្ដែង វាបានបង្ហាញ
ថា ស្លាបព្រួញដែលផ្អៀង គឺអនុញ្ញាតឱ្យមើលឃើញច្បាស់ជាង បើធៀបនឹងស្លាបព្រួញបញ្ឈរត្រង់។

និម្មិតសញ្ញាស្លាបព្រួញ​របស់កូនកណ្ដុរ កាលពីដើម


ក្រោយមក រចនារបស់ Englebart ក៏ត្រូវបានធ្វើតាមដោយបណ្ដាបុគ្គលដែលមានឥទ្ធិពលលើវិស័យ
ឧស្សាហកម្មកុំព្យូទ័រ ដូចជា Steve Jobs ឫ Bill Gates ជាដើម ដែលបានរួមចំណែកក្នុងការរក្សា
និម្មិតសញ្ញាស្លាបព្រួញដូចបច្ចុប្បន្ន។

ប្រែសម្រួល ៖ បុត្រា


Tags: សញ្ញាស្លាបព្រួញ កូនកណ្ដុរ កុំព្យូទ័រ