ក្នុងករណីរកឃើញអាចម៍ផ្កាយដ៏ធំមួយ ជិតនឹងហោះមកបុកផែនដី ទីភ្នាក់ងារអវកាសអាមេរិក
(NASA) នឹងប្រតិកម្មបែបណា?
NASA និងទីភ្នាក់ងារទទួលខុសត្រូវស្ថានភាពបន្ទាន់របស់សហរដ្ឋ (FEMA) បានធ្វើសមយុទ្ធជា
ច្រើនដង ក្នុងការដោះស្រាយស្ថានភាពដែលមានអាចម៍ផ្កាយហោះមកបុកផែនដី និងហានិភ័យ
ដែលផែនដីត្រូវប្រឈមនឹងថ្ងៃអវសាន។ ពួកគេបានគិតដល់ប្រការជាច្រើន ដូចជា តើមនុស្ស
នឹងរងឥទ្ធិពលបែបណា បាញ់ឡាស៊ែរកំទេចអាចម៍ផ្កាយ បង្ហោះយានអវកាសទៅបុកអាចម៍
ផ្កាយឬបំផ្ទុះគ្រាប់បែកក្បែរអាចម៍ផ្កាយនោះ។ល។ NASA និង FEMA មានការងារសំខាន់ ៥
ជំហានត្រូវធ្វើ។
ដូច្នេះ តើ៥ជំហានក្នុងគម្រោងដោះស្រាយស្ថានភាពបន្ទាន់ខាងលើរបស់ NASA គឺអ្វី?
១.ផ្ញើសារប្រកាសប្រាប់ក្រុមអ្នកវិទ្យាសាស្ដ្រ មិនលើសពី១២នាក់។
២.ក្រុមអ្នកវិទ្យាសាស្ដ្រនេះ ភ្លាមនោះនឹងចាប់ផ្ដើមតាមដានគន្លងគោចររបស់អាចម៍ផ្កាយ។
៣.ស្វែងយល់អំពីទំហំរបស់អាចម៍ផ្កាយ និងអំឡុងពេលដែលអាចមានការប៉ះទង្គិចជាមួយ
ផែនដី។
៤.ពិនិត្យមើលជាមួយ FEMA ថា ឥទ្ធិពលនៃការប៉ះទង្គិចជាមួយអាចម៍ផ្កាយគឺមិនអាចចៀស
វាងបាន។
៥. បន្ទាប់មក NASA និង FEMA ប្រកាសអំពីបញ្ហានេះនៅចំពោះមុខក្រុមអ្នកកាសែត និង
លើកឡើងនូវវិធីដែលអាចការពារផែនដី។
យោងតាម NASA ករណីអាចម៍ផ្កាយហោះមកកំទេចផែនដី គឺកម្រកើតឡើង។ អ្នកវិទ្យាសាស្ដ្រ
និយាយថា ក្នុងរយៈពេល១លានឆ្នាំ ទើបមានអាចម៍ផ្កាយធំមួយ ហោះមកប៉ះទង្គិចផែនដី៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ businessinsider