CamNews

យល់ដឹង 

វីដេអូ៖ មនុស្សស្រីស្រវឹងស្រា វង្វេងសា្មរតី បាត់ទ្រនាប់ជើង ដើររកពេញដងផ្លូវ

 
យល់ដឹង៖ នៅពេលដែលមានមនុស្សជាច្រើន មានសភាពញៀនទៅនឹងការផឹកស្រា រដ្ឋាភិ
បាលប្រទេសអង់គ្លេស បានរកវិធានការជាច្រើន ដើម្បីទប់ស្កាត់ បញ្ហានៃការផឹកសា្រនេះ។
ជាក់ស្ដែង ប៉ុន្មានខែមុននេះ គេបានថតស្ប៉តពាណិជ្ជកម្ម​ រូបមនុស្សស្លាប់ មានចេញឈាម
ចេញពីក្នុងកញ្ចក់នៃបន្ទប់ទឹក នៅកន្លែងកំសាន្ដ ឬផឹកស៊ី ដើម្បីជាការដាស់អារម្មណ៍ ដល់
អ្នកផឹកស្រាទាំងអស់ កុំអោយផឹកហួសប្រមាណពេក ដែលនោះ អាចបណ្ដាលអោយមាន
គ្រោះថ្នាក់ ពេលកំពុងបើកបរ ធ្វើដំណើរទៅផ្ទះវិញ។



តែពេលថ្មីៗនេះវិញ គេបានផ្សាយពាណិជ្ជកម្មមួយទៀត ដោយបានណែនាំ ចំពោះអ្នកផឹក
ស្រាទាំងអស់ថា អោយតែផឹកស្រា គឺអាចទទួលរងនូវការខ្មាស់អៀន ដូចក្នុងវីដេអូផ្សាយនេះ
អញ្ចឹង ពោល គឺមនុស្សស្រីខ្លះ អាចវង្វេងបាត់ទ្រនាប់ជើង ដើរលែងត្រង់ផ្លូវ​ និងបុរសខ្លះទៀត
ដើរឆ្លងផ្លូវមិនស្គាល់ឡាន ឬអ្នកខ្លះទៀត ដើរធ្លាក់ពីជណ្ដើរយន្ដក៏មាន។



ជាការពិតណាស់ នេះគឺជាវីដេអូមួយ ដែលបានណែនាំយើង អោយចេះប្រមាណខ្លួន ពោល
គឺកុំផឹកស្រាហួសហេតុ ដល់ថ្នាក់វង្វេងវង្វាន់ពេក។ នេះជាវីដេអូឃ្លីប សូមចុចដើម្បី៕


បើស្រវឹង សូមកុំបើកបរ។

 

ដោយ៖ នារី
ប្រភព៖ dailymial


Tags: lifestyle knowledge girl UK