CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះឃ្លាំងស្តុក សារជាតិ គីមី ស្លាប់កើនដល់ ៨៥ នាក់ ខណៈសារជាតិ គ្រោះថ្នាក់ នោះ មិនទាន់ដឹង ច្បាស់នៅឡើយ

ព័ត៌មានអន្តរជាតិ ៖ តួលេខចុងក្រោយ នៃជនរងគ្រោះស្លាប់ ដោយសារតែគ្រោះថ្នាក់ ផ្ទុះឆេះសារ ជាតិគីមី ពីឃ្លាំងស្តុក ក្នុង   ទី ក្រុង កំពង់ផែ Tianjin  នោះ បានកើនឡើងដល់ ៨៥ នាក់ហើយ ។ ដោយយោងតាមការដកស្រង់ សម្រង់  អត្ថបទផ្សាយ ពីទំព័រ សារព័ត៌មានរដ្ឋចិន ស៊ិនហួរ អោយ ដឹងថា ច្រើនជាងការកើនឡើងតួរលេខ អ្នកស្លាប់តិចបំផុត ៨៥នាក់ក្នុងនោះតួរលេខជនរងគ្រោះ ក៏មានការកើនឡើងដូចគ្នាដែរ ពោល ជនរងគ្រោះ កើនដល់ ៧២០ នាកហើយ ខណៈ មួយចំនួន ធំទទួលរងរបួសធ្ងន់ កំពុងតែសម្រាកនិងព្យាបាលនៅក្នុងមន្ទីរពេទ្យ ។ អ្នកពន្លត់អគ្គីភ័យតែម្នាក់ គត់ ក្នុងចំណោម ២០ នាក់ មានសេចក្តីរាយការណ៍ ថាបានបាត់ខ្លួននោះ ត្រូវបានក្រុមការងារ រក ឃើញ រយៈពេល ៣៦ ម៉ោងក្រោយកើតហេតុ ។ ប្រភពបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះស្លាប់ ទាំងអស់ មានជនរងគ្រោះស្លាប់ ជាក្រុមការងារពន្លត់អគ្គីភ័យ​ ១៧ នាក់ ។ ដោយឡែក សារជាតិ គីមីដែលមានឥទ្ធិពលខ្លាំង ក្នុងការផ្ទុះឡើងដ៏សាហាវនោះ ពុំ ទាន់  បានដឹងថា ជាសារជាតិគីមីអ្វី នៅឡើយទេ ស្របពេលដែល មូលហេតុដែលនាំ  អោយ  មានការផ្ទុះឆេះ ឃ្លាំងស្តុកសារជាតិគីមី គ្រោះថ្នាក់លើកនេះ ក៏ពុំទាន់បានដឹងដូចគ្នាដែរ ពោល រាល់ បរិបទឈានទៅបង្កើតបាននូវវិនាស កម្មកំពុងតែស្ថិតនៅក្រោមការតាមដាន និងស្រាវជ្រាវ នៅឡើយ ៕

 

- អាន ៖ ផ្ទុះឆេះ ឃ្លាំងគីមី គ្រោះថ្នាក់ ដ៏ខ្លាំង សម្លាប់មនុស្ស ១៧ នាក់ មួយពព្រិចភ្នែក (មានវីដេអូរន្ធត់)

- អាន ៖ Volkswagen ថ្មីៗ រាប់ពាន់គ្រឿង ទើបនាំចូល ឆេះខ្ទេច ក្នុងហេតុការណ៍ Tianjin ក្លាយជាគ្រោងឆ្អឹង អេតចាយ

- អាន ៖ "សារ​ខ្លី ន័យជ្រៅ តែរំជួលចិត្តខ្លាំង" មើលថែ ប៉ា គ្នាផងវើយ អាសម្លាញ់ បើគ្នា ស្លាប់ បន្តិចទៀតនេះ

 

 


ប្រែសម្រួល ៖ កុសល

 

ប្រភព ៖ អ័រតេ


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Tianjin Explode