ចិញ្ចៀននេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ទទួលអារម្មណ៍ដឹងបាននូវចង្វាក់បេះដូងរបស់មនុស្សជាទី
ស្រឡាញ់ បើទោះកំពុងនៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ។
នៅក្នុងសម័យបច្ចេកវិទ្យាដូចបច្ចុប្បន្ន ការទាក់ទងគ្នារវាងមនុស្សជាទីស្រឡាញ់ លែងនៅជាបញ្ហាធំ
ទៀតហើយ។ អ្នកអាចហៅទូរស័ព្ទ ផ្ញើសារ អ៊ីមេល និងហៅទូរស័ព្ទមានវីដេអូ ពីគ្រប់ទិសទីក្នុងពិភព
លោក។ ប៉ុន្តែ វិធីទំនាក់ទំនងខាងលើនេះ គ្មានវិធីណាមួយអាចជំនួសឱ្យការជួបមុខគ្នាផ្ទាល់បានទេ
ពិសេសគឺនៅពេលអ្នកទាំងពីរនៅឆ្ងាយពីគ្នា។ យ៉ាងនេះក្ដី មកដល់ពេលនេះ មានឧបករណ៍មួយ ជួយ
ឱ្យអ្នកទាំងពីរបានទទួលដឹងនូវចង្វាក់បេះដូងរវាងគ្នានឹងគ្នា។
ឧបករណ៍ខាងលើនេះ ត្រូវបានគេហៅថា ចិញ្ចៀន HB Ring ដែលជាផលិតផលរបស់ក្រុមហ៊ុន The
Touch។ ចិញ្ចៀននេះ មានរូបរាងសាមញ្ញ ត្រូវបានធ្វើឡើងអំពីដែកថែបមិនច្រេះ តែវាក៏មានកំណែ
ដែលធ្វើអំពីមាសផងដែរ។ ផ្ទៃខាងលើរបស់ចិញ្ចៀននេះ ធ្វើអំពីថ្ម sapphire ដូច្នេះ វាមានភាពរឹងមាំ
និងមិនចេះរលាត់។
បណ្ដាចិញ្ចៀននេះ នៅពេលតភ្ជាប់ជាមួយនឹងកម្មវិធីនៅលើស្មាតហ្វូន តាមរយៈ Bluetooth អ្នកគ្រាន់
តែប៉ះទៅលើចិញ្ចៀនដែលកំពុងភ្ជាប់អ៊ីនធឺរណែត គឺអ្នកអាចចាប់ផ្ដើមទទួលដឹងអំពីចង្វាក់បេះដូង
របស់មនុស្សដែលអ្នកស្រឡាញ់ ក្នុងពេលវេលាជាក់ស្ដែង។
នៅពេលអ្នកប៉ះទៅលើចិញ្ចៀន វានឹងផ្ញើរលកសញ្ញា ទៅកាន់ចិញ្ចៀនដែលសង្សាររបស់អ្នកកំពុងពាក់
ហើយចិញ្ចៀននោះ នឹងចាប់ផ្ដើមស្ដាប់ចង្វាក់បេះដូង រួចផ្ញើមកកាន់ចិញ្ចៀនរបស់អ្នក។
ប្រែសម្រួល ៖ បុត្រា