CamNews

ទូរស័ព្ទ 

Galaxy Note 5 លេចមុខ មុនថ្ងៃបង្ហាញខ្លួន

យោងតាមព័ត៌មានបែកធ្លាយនាពេលចុងក្រោយនេះ​បង្ហាញថា ស្មាតហ្វូន Galaxy Note 5 របស់
Samsung នឹងត្រូវបានគេប្រកាសបង្ហាញជាផ្លូវការនាថ្ងៃទី ១២សីហា និងចាប់ផ្ដើមដាក់លក់ចាប់
ពីថ្ងៃទី ១៤សីហាខាងមុខ។

ប៉ុន្មានថ្ងៃមុននេះ មិត្តអ្នកអានធ្លាប់បានឃើញរូបភាពហ្វាប្លេត Galaxy Note 5 ដ៏ស្រស់ស្អាត​ កើតចេញពីការគូសវាសរបស់អ្នកកាត់តរូបភាព ប៉ុន្តែ ពេលនេះ បណ្ដារូបភាពពិត និងផ្លូវការ
របស់កំពូលស្មាតហ្វូនខ្នាតធំនេះ ត្រូវបានគេបង្ហោះ និងចែករំលែកយ៉ាងឆាប់រហ័ស​លើបណ្ដា
​អ៊ីនធឺរណិត។

យោងតាមរូបភាពទាំងនេះបង្ហាញថា Galaxy Note 5 នៅតែត្រូវបានរក្សារចនារូបរាងដូចទៅ
នឹង Galaxy Note 4 ។ ចំណែកខ្នងរបស់វាកោង ស៊ុមធ្វើអំពីលោហធាតុ ហើយគែមនានាត្រូវ
បានដាំត្បូង ប៉ុន្តែ វានៅតែមិនអាចស្ដើងជាង Galaxy S6 ដោយ Galaxy Note 5 មានកម្រាស់
7,9mm។

ជំនួសមកវិញ Galaxy Note 5 អាចត្រូវបានបំពាក់ថ្មដែលផ្ទុកថាមពលបានច្រើន ប្រហែល
4.100 mAh ដើម្បីឆ្លើយតបទៅនឹងអេក្រង់ដែលមានរីសូលូសឹនខ្ពស់។ គែមខាងក្រោមរបស់
ម៉ាស៊ីននេះគឺជាកន្លែងដាក់ប្រព័ន្ធសម្លេង រន្ធសាកថ្ម និងរន្ធដោតកាស។ រីឯប៊ូតុងបិទបើក ត្រូវ
បានគេដាក់នៅគែមខាងស្ដាំ ចំណែកគែមខាងឆ្វេង​គឺមានប៊ូតុងបង្កើន និងបន្ថយសំឡេង។

អំពីម៉ាស៊ីន Galaxy Note 5 នឹងត្រូវបានបំពាក់ប្រូសេសឺរ Exynos 7422 របស់ Samsung ហើយ
ប៊ិច S Pen នឹងត្រូវបានបំពាក់ឱ្យ​ហ្វាប្លេតនេះ។ សេនសឺរកាមេរ៉ារបស់ Galaxy Note 5 ត្រូវ
បានគេអភិវឌ្ឍគុណភាព។ ជាងនេះ មុខងារថតរូប RAW ឬមុខងារដទៃរបស់កាមេរ៉ា ក៏ត្រូវ
បានគេ​ធ្វើឱ្យប្រសើរឡើងផងដែរ។

ទាក់ទិននឹង Galaxy Note 5 នេះដែរ ព័ត៌មាន​ចចាមអារ៉ាមមុននេះ បានឱ្យដឹងថា ហ្វាប្លេតនេះ
មានអេក្រង់ 5,7 inch រីសូលូសឹន4K ហើយ ដង់ស៊ីតេភិចសែលនៃរូបថត អាចឡើងដល់ 700
ppi៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmarena/gen


Tags: Galaxy Note 5 Samsung