អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ
ថា លោកគ្រូពេទ្យម្នាក់បានសម្រេចចិត្ដ ចាក់ស្រា (Alcohol) ចូលទៅក្នុងបេះដូងអ្នជម្ងឺម្នាក់ ដើ
ម្បីជួយសង្រ្គោះជីវិតរបស់គាត់។
លោក Tom Johnson ជាវេជ្ជបណ្ឌិត ប្រចាំការក្នុងវិទ្យាស្ថាន Bristol Heart Instituteប្រទេស
អង់គ្លេស បាននិយាយថា ដោយសារលោក Ronald Aldom មានវ័យ ៧៧ឆ្នំា កំពុងមានជម្ងឹ
ប្រចាំកាយ ហើយតែងតែមានអាការៈស្ទះបេះដូងទៀតផងនោះ គាត់ក៏បានសម្រេចចិត្ដ យក
ជាតិអាល់កុល ចាក់ចូលទៅក្នុងបេះដូងរបស់គាត់ ដើម្បីអាចអោយគាត់ មានជីវិតបន្ដទៅមុខ
ទៀត។
គាត់បានបន្ដថា នេះក៏អាចនិយាយថា វាជាបទពិសោធន៍លោកទីមួយ ដែលគាត់បានសាក
ល្បងបែបនេះ។ការធ្វើបែបនេះ ព្រោះបន្ទាប់ពីគាត់ធើ្វកោសល្យវិច័្ចយរួចមក គាត់ឃើញថាចង្វា
ក់បេះដូង របស់បុរសចំណាស់ម្នាក់នេះ គឺមានដំណើរមិនប្រកតី ដែលវាមានឈ្មោះថាVentri
cularTachycardia (VT)។
Dr.Tom Johnson
Ventricular Tachycardia នេះហើយ ដែលអាចធ្វើអោយគ្រាប់គោលិការតូចៗ ក្នុងសសៃឈាម
បេះដូង មានចលនារអាក់រអួល ដែលនាំអោយមានជម្ងឺគាំងបេះដូង។ តែនៅពេលដែល យើង
ចាក់ស្រាចូលទៅ វាអាចអោយគោលិការទាំងនោះ មានសភាពប្រកតីឡើងវិញ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏លោកតាដែលមានវ័យ ៧៧ឆ្នាំ ម្នាក់នោះអាចដើររួចបានដែរ
នៅពេលនេះ៕
ដោយ៖ វត្ដី
ប្រភព៖ newsday