CamNews

កីឡាអន្តរជាតិ 

អស់ទាស់! ត្រឹម២០នាទីសោះ Liverpool លុត Arsenal ៤-០(Video Inside)

ក្រុងឡុងដ៍ៈ នេះពិតជាភ្ញាក់ផ្អើល និងមិនគួរជឿទាល់តែសោះខណៈក្រុមខ្លាំងកាំភ្លើងធំ Arsenal  លេងត្រឹមបានរយៈ ពេល២០នាទីប៉ុណ្ណោះរបូតរហូតដល់ទៅ៤គ្រាប់ផ្ទួនៗ ក្រោយពីការដាក់សម្ពាធ យ៉ាងធ្ងន់ពីសំណាក់ក្រុមម្ចាស់ផ្ទះហង្ស ក្រហម Liverpool ក្នុង Premier League ប្រចាំសប្តាហ៍ ទី២៥ យប់មិញ ។

ការប្រកួតដែលបានធ្វើឡើងនៅកីឡដ្ឋាន Anfield នោះការវាយបករបស់ Arsenal គ្មានប្រសិទ្ធភាព ទាល់ តែសោះក្នុង វគ្គទី១ រួមជាមួយនឹងការសហការគ្នា មិនបានល្អផងដែរពីសំណាក់ខ្សែការពារ ដោយការចាប់ផ្តើមលេង បាន ១នាទីដំបូង របូតមួយគ្រាប់បាត់ទៅហើយ ពីការធ្វើបានសម្រេច ដោយកីឡាករ Martin Skrtelនិងរកបានគ្រាប់ទី២ទៀត នៅ៩នាទី បន្ទាប់ មុនពេលមិត្តរួមក្រុម  Sterling  និង Daniel Sturridge ចែក គ្នាស៊ុតម្នាក់មួយគ្រាប់ផងដែរនៅនាទី ទី១៦ និង ២០។

Liverpool បានធ្វើការនាំមុខ Arsenal ៤-០ ដាច់ជាបណ្តោះអាសន្នក្នុងវគ្គទី១ នៅមិនទាន់គ្រប់គ្រាន់ នោះទេ ដោយ បានបន្ថែមគ្រាប់ទី៥ទៀត បន្ទាប់ពីចាប់ផ្តើមលេងក្នុងវគ្គទី២បាន៧នាទី ធ្វើឡើង ដោយកីឡាករឆ្នើមរបស់ អង់គ្លេស Sterling ជាមួយនឹងក្រុម Liverpool របស់លោក Brendan Rodgers បានប្រលែងឲ្យ Arsenal រកបានមួយ គ្រាប់វិញ នៅនាទី៦៩ ពីការស៊ុតបាល់ពិន័យ ១១ម៉ែត្រ បានសម្រេចដោយកីឡាករ Mikel Arteta ដែលលទ្ធផលជា ផ្លូវការក្រោយ ពីបញ្ចប់នៃការប្រកួត ពេញ ម៉ោងគឺ Liverpool ៥ និង Arsenal ១ ។

នេះជាការបរាជ័យដ៏ធ្ងន់ធ្ងរបំផុតនៅទឹកដីក្រៅផ្ទះសម្រាប់ក្រុមកាំភ្លើងធំ និងបាក់មុខជាខ្លាំងសម្រាប់ អ្នកចាត់ការទូទៅ លោក Arsene Wengerដែលត្រូវបានធ្លាក់តំណែងលេខ២ ក្នុងតារាងជាបណ្តោះ អាសន្នវិញ ស្របពេលដែល Chelsea ទទួលបាន៣ពិន្ទុយ៉ាងងាយ និងលោតឡើងទៅកំពូលតារាង បន្ទាប់ពីបំបាក់ក្រុមភ្ញៀវសារិកាព្រៃ Newcastle United ៣-០ ស្ងាត់មាត់ជ្រាបយប់មិញដូចគ្នា រួមជា មួយ គូប្រជែងតំណែងកំពូលតារាងដូចគ្នា Man City រក្សាលទ្ធផល ០-០ជាមួយក្រុមម្ចាស់ផ្ទះ Norwich City ៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: football premier league 2014 Arsenal Liverpool Sport