CamNews

សុខភាព 

កំពូលអាហារ ពីរប្រភេទ ជួយឱ្យភ្នែកមើលឃើញច្បាស់ល្អ និង ការពារភ្នែកពីជំងឺមហារីក

សុខភាពភ្នែក  គឺជាបញ្ហាមួយ ដ៏សំខាន់បំផុត  សំរាប់មនុស្សគ្រប់រូប មិនថា ប្រុស ស្រី ចាស់ ក្មេង
ឬ កុមារនោះទេ។ ភ្នែកអាចឱ្យយើងមើលឃើញនូវអ្វីៗទាំងអស់នៅលើពិភពលោក ដ៏ស្រស់ស្អាត
ជាពិសេស  ក្រុមគ្រួសារ និង មនុស្សជាទីស្រលាញ់នៅជុំវិញខ្លួនរបស់អ្នក។ ដូច្នេះ អ្នកត្រូវថែរក្សា
ភ្នែកឱ្យមានសុខភាព ដោយចេះជ្រើសរើសនូវប្រភេទអាហារណាដែលជំនួយការពារ និង ផ្តល់នូវ
សារធាតុចិញ្ចឹមច្រើន ចំពោះភ្នែក។

១/ ខ្ទឹមស និង ខ្ទឹមបារំាង៖ គឺសម្បូរទៅសារធាតុស៊ុលផួរ ដែលមានដើរតួនាទីយ៉ាងសំខាន់ក្នុង
ផលិតសារធាតុ glutathione មានផ្ទុកនូវប្រូតេអ៊ីន អាចការពារកែវភ្នែក  ឱ្យមើលឃើញច្បាស់ល្អ។
ជាពិសេស ខ្ទឹមស និង ខ្ទឹមបារាំង អាចការពារភ្នែក  ជំងឺអៀស៊ីភ្នែក និង ជំងឺភ្នែកឡើងបាយ បាន
យ៉ាងមានប្រសិទ្ធិភាព។ ដូច្នេះ សូមទទួលទាន ខ្ទឹមស និងខ្ទឹមបារាំង ធ្វើជាបន្លែ ឬគ្រឿផ្សំ លាយ
ជាមួយនឹងអាហារ ដែលអ្នកទទួលទានរាល់ថ្ងៃ ដើម្បីទទួលបាននូវសុខភាពភ្នែកល្អ គ្មានជំងឺ។

២/ ប៉េងប៉ោះ៖ មានផ្ទុកនូវសារធាតុ ពីរយ៉ាង  ដែលជួយឱ្យ   ភ្នែកមានសុខភាពល្អ គឺ សារធាតុ
lycopene និង lutein។ សារធាតុទាំងពីរនេះ  មានភារកិច្ចការពារពី ជំងឺមហារីកភ្នែក និង ការពារ
ភ្នែកខូច ពីពន្លឺព្រះអាទិត្យ៕

ព័ត៌មានទាក់ទងនឹងសុខភាពផ្សេងៗ៖

-បីយ៉ាង ធ្វើឱ្យដៃគូ មានភាពស្កប់ស្កល់ នៅលើគ្រែ
-កំពូលអាហារ ពីរប្រភេទ ធ្វើឱ្យធ្មេញស ភ្លឺចែងចាំង ដោយធម្មជាតិ
-វិធីពីរយ៉ាង ធ្វើឱ្យស្បែកមុខបុរស សម៉ដ្ឋ តឹងណែន ភ្លឺរលោង ដោយធម្មជាតិ
-វិធីងាយៗ ពីរយ៉ាង កំចាត់មុន និង ជួយឱ្យស្បែកមុខតឹងណែន បានឆាប់រហ័ស
-វីធីងាយៗ ព្យាបាលសក់ជ្រុះ ឱ្យដុះលូតលាស់ឡើងវិញ ឆាប់រហ័ស ដោយធម្មជាតិ (មានវីដេអូ)

ដោយ៖ វណ្ណៈ
ប្រភព៖ huffingtonpos


Tags: Lifestyle Health 2 Foods For Healthy Eyes