រូបភាពពី Google Earth បង្ហាញថាមានសំណង់ចម្លែកមួយនៅប៉ូលខាងត្បូង ដែលប្រការនេះ
បានធ្វើឱ្យមានការសង្ស័យថា មានប្រាសាទពីរ៉ាមីតនៅទីនេះ។
រូបភាពពី Google Earth នៅប៉ូលខាងត្បូង បង្ហើបឱ្យដឹងអំពីវត្តមានរបស់សំណង់មុខបួនមួយ
មានរូបរាងដូចទៅនឹងប្រាសាទពីរ៉ាមីតដែលត្រូវបានជនជាតិអេហ្ស៊ីបសង់ឡើងកាលពីរាប់ពាន់
ឆ្នាំមុន។ មនុស្សជាច្រើនជឿថា នេះអាចជាប្រាសាទពីរ៉ាមីតដែលត្រូវបានមនុស្សភពផ្កាយ ឬ
អាណាចក្រណាមួយនៅ អាត្លង់ទិច ជាអ្នកបង្កើតឡើង នេះបើតាមទំព័រ IFL Science។
ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ដ្រអះអាងថា នេះគ្រាន់តែជាកំពូលភ្នំថ្មធម្មតាមួយ មិនមែនជាសំណង់
សិប្បនិម្មិត ឬសំណង់របស់មនុស្សភពផ្កាយ។
Mitch Darcy អ្នកភូគព្ភវិទ្យានៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ដ្រភូគម្ភវិទ្យានៅ
Potsdam អាល្លឺម៉ង់ ឱ្យដឹងថា “សំណង់ដែលមានរាងដូចប្រាសាទពីរ៉ាមីត គឺស្ថិតនៅជួរភ្នំ
Ellsworth ប្រវែងជាង ៤០០គីឡូម៉ែត្រ។ ដូច្នេះ មិនមានអ្វីចម្លែក នៅពេលមានកំពូលភ្នំថ្មមួយ
លយចេញផុតពីស្រទាប់ទឹកកក។ រូបរាងពិសេសរបស់កំពូលភ្នំនេះ គ្រាន់តែជាប្រការចៃដន់
បែបធម្មជាតិ”។
កំពូលភ្នំដែលមានរូបរាងដូចប្រាសាទពីរ៉ាមីត ត្រូវបានគេហៅថា ភ្នំថ្មកណ្ដាលទន្លេទឹកកក
(nunatak) ។ កំពូលភ្នំដែលមានរាងដូចប្រាសាទពីរ៉ាមីត គឺមានច្រើន ឧទាហរណ៍ដូចជា កំពូល
ភ្នំ Matterhorn ស្ថិតក្នុងជួរភ្នំ Alps និង Bulandstindur នៅ Iceland ជាដើម៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ IFL Science