ព័ត៌មានអន្តរជាតិ ៖ ក្រោយការរុករកជនរងគ្រោះ នៃជើងហោះហើរ ៨៥០១ របស់អាកាសចរណ៍ AirAsia អស់រយៈពេលមួយសប្តាហ៍ ដោយឆ្លងកាត់ភ្លៀងមូសុងនោះ កាលពីថ្ងៃសុក្រ គេបាន រកឃើញសាកសព កើនឡើង៣ដងថែមទៀត ដែលទាញចេញពីសមុទ្រ ចាវ៉ា ដោយ ជនរងគ្រោះមួយចំនួនគឺនៅជាប់ នឹង កៅអីអង្គុយពួកគេតែម្តង។
យោងតាមសារព័ត៌មាន ស៊ីប៊ីអិន ចេញផ្សាយ កាលពីថ្ងៃសុក្រ ទី០២ ខែមករា ឆ្នាំ២០១៤ បានឲ្យ ដឹង ដោយ ផ្អែកតាមមន្រ្តីថា សាកសពចំនួន ២១នាក់ទៀត ត្រូវ បានគេរកឃើញកាលពីថ្ងៃសុក្រ ដោយក្រុម នាវិក អាម៉េរិក។
សូមបញ្ជាក់ថា យន្តហោះ Airbus A320 មាន មនុស្សនៅលើនោះទំាងអស់ ១៦២នាក់នោះ បានធ្លាក់ កាល ពីថ្ងៃអាទិត្យកន្លងទៅ នៅពាក់កណ្តាលផ្លូវបន្ទាប់ពីហោះហើរ ចេញពីទីក្រុង ស៊ូរ៉ាបាយ៉ា ដែលជាទី ក្រុង ធំទីពីររបស់ប្រទេស ឥណ្ឌូនេស៊ី ឆ្ពោះទៅប្រទេស សិង្ហបុរី។ ប៉ុន្មាននាទី មុនពេលបាត់ការទាក់ទង ពិឡុត បាន ប្រាប់ទៅក្រុមត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសថា គាត់កំពុងខិតជិត នៃការគម្រាម កំហែង របស់ពពក ដែលជាអាកាសធាតុអាក្រក់ ប៉ុន្តែខាងជំនាញ បានបដិសេធមិនអនុញ្ញា តឲ្យហោះឡើង នៅ រយៈកម្ពស់ខ្ពស់ ដោយសារតែចរាចរណ៍ដែនអាកាសចង្អៀត។
ចំពោះមូលហេតុនៃការធ្លាក់វិញ គេនៅតែមិនទាន់ដឹងច្បាស់ ថាហេតុអ្វីបាន ជាយន្តហោះធ្លាក់ ចូល ក្នុង សមុទ្រ ប៉ុន្តែបើតាមភ្នាក់ងាររបស់ស៊ីប៊ីអិន បានរាយការណ៍ថា ក្រុមស៊ើបអង្កេត កំពុង ផ្តោតលើគោល ការណ៍ ថា អ្នក បើក យន្ត ហោះបានព្យាយាមហោះឡើង ដើម្បីគេចពីអាកាសធាតុអាក្រក់ ដែលនេះប្រ ហែល ជាអាចធ្វើឲ្យម៉ាស៊ីនយន្តហោះគាំង៕
អាន ៖ ល្ងាចថ្ងៃសុក្រ ម្សិលមិញ រកឃើញសាកសព អ្នកដំណើរ កើនដល់ ៣០ នាក់ ក្រោយធ្លាក់យន្តហោះ AirAsia
- អាន ៖ ១ មករា ប្រារព្ធ កម្មវិធីបុណ្យសព លើកដំបូង ជូនជនរងគ្រោះ ធ្លាក់យន្តហោះ AirAsia
ប្រភព ៖ ដើមអម្ពិល ស៊ីប៊ីអិន ខេមញូវ ហ្គូហ្គល