CamNews

ព័ត៌មានបច្ចេកវិទ្យា 

ភពដែលដូចផែនដីកំពុងតែកកើតឡើង នៅជុំវិញផ្កាយ TW Hydrae (វីដេអូ)

ភពមួយដែលមានគន្លងគោចរដូចផែនដី កំពុងតែកកើតឡើងក្នុងពពកធូលីជុំវិញផ្កាយ TW
Hydrae ដែលមានចម្ងាយពីផែនដី ១៧៥ឆ្នាំពន្លឺ។

ផ្កាយ TW Hydrae ស្ថិតនៅចម្ងាយពីផែនដី ១៧៥ឆ្នាំពន្លឺ កំពុងមានថាសធូលីកយក្សដែលកកើត
ជាភព ហោះជុំវិញ។ ក្រុមអ្នកតារាសាស្ដ្រយល់ថា នេះគឺជាទិដ្ឋភាពដែលដូចទៅនឹងប្រព័ន្ធព្រះ
អាទិត្យ កាលពី ៤,៥ពាន់លានឆ្នាំមុន នេះបើតាមទំព័រ Business Insider។

ក្រុមអ្នកវិទ្យាសាស្ដ្រអន្តរជាតិ ប្រើប្រាស់កែវយឹត Atacama Large Milimeter Array (ALMA) នៅ
Chile ដើម្បីពិនិត្យមើលថាតើមានអ្វីកំពុងកើតឡើងក្នុងថាសធូលីនេះ។ ពួកគេបានរកឃើញ
បណ្ដារង្វង់មូលនៃធូលី ដែលមានចម្ងាយពីផ្កាយមេ ស្មើនឹងចម្ងាយពីផែនដីទៅព្រះអាទិត្យ។

Sean Andrews សមាជិករបស់ក្រុមអ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលតារារូបវិទ្យា Harvard
– Smithsonian អាមេរិក ឱ្យដឹងថា “រូបភាពថ្មីពីកែវយឹត ALMA បង្ហាញអំពីថាសកកើតភព រួមមាន
បណ្ដារង្វង់មូលធូលី និងតំបន់ងងឹត។ ភពមួយដែលមានគន្លងគោចរដូចផែនដី កំពុងតែកកើត
ឡើងនៅទីនោះ”៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Business Insider/Youtube


Tags: ការកកើតភព TW Hydrae