CamNews

ព័ត៌មានជាតិ 

លោកគ្រូបង្រៀន ចាញ់ល្បែងច្រើនពេក ក្រពុលមុខ ដុតផ្ទះកំទេចចោល បន្សល់ម្ដាយ អាយុជិត ៩០ឆ្នាំគ្មានទីជម្រក

កំពង់ឆ្នាំង ៖ ដោយសារតែចាញ់ល្បែង អស់លុយរលីងពីខ្លួននិងម្យ៉ាងទៀត ម៉ូតូដែល ជិះទៅ
បង្រៀនជារៀង រាល់ថ្ងៃបានលក់និង ដាក់បញ្ចាំអស់ទៀតនោះ បានធ្វើឱ្យ លោក គ្រូបង្រៀន
ម្នាក់ក្រពុលមុខ គិតអ្វីមិនចេញ និងទំនងមួរម៉ៅនឹងម្ដាយចាស់ជរា ដែលនៅ ផ្ទះផងនោះ បាន
ដុតកំទេចចោលផ្ទះរបស់ខ្លួន អស់គ្មានសល់ រួចហើយគេចខ្លួនមិនដឹងជាទៅ ណា បន្សល់ទុក
ឱ្យម្ដាយ ដែលមានអាយុរហូត ទៅដល់៨៦ឆ្នាំ រស់នៅគ្មានទីជម្រក។

ហេតុការណ៍លោកគ្រូបង្រៀននៅបឋមសិក្សាដុតកំទេចផ្ទះខ្លួនឯង ដោយសារតែ ចាញ់ល្បែងអស់
រលីងពីខ្លួនខាងលើនេះ បាន កើតឡើងកាលពីវេលា ម៉ោងប្រហែល ៨និង ៣០នាទីយប់ថ្ងៃទី០៩
ខែធ្នូ ឆ្នាំ២០១២ ស្ថិត នៅក្នុងភូមិចំបក់កន្ទ្រាញ  ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង
បណ្ដាលឱ្យផ្ទះ មួយខ្នង ធ្វើពីឈើឆេះ ហ្មត់គ្មានសល់ ខូចខាត ទ្រព្យសម្បត្ដិអស់មួយចំនួន ប៉ុន្ដែ
មិនទាន់ដឹង ថា មានទំហំប៉ុន្មាននោះ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិកើតហេតុបានឱ្យដឹងថា ជនដែលដុត
ផ្ទះខ្លួនឯងខាងលើនេះ មាន ឈ្មោះស្រ៊ន សុខុម ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរជាគ្រូបង្រៀន
នៅសាលាបឋម សិក្សាតាំងក្រសាំង  ដែលបច្ចុប្បន្នរស់នៅពីរ នាក់ម្ដាយឈ្មោះសៀក ឃីម អាយុ
៨៦ឆ្នាំ ហើយក្រោយ ពីបានដុតផ្ទះខ្លួនឯងរួច ជននេះ មិនដឹងជាទៅណានោះឡើយ ដោយឡែក
ម្ដាយដែលមានវ័យចាស់ជរា គ្មានជម្រកស្នាក់ នៅឡើយ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងទៀតថា មូលហេតុដែលនាំឱ្យលោកគ្រូបង្រៀនម្នាក់នេះ
ដុតកំទេចផ្ទះខ្លួនឯងយ៉ាងដូច្នេះ ដោយសាររូបគេបានចាញ់ល្បែងរបៀរអាប៉ោងអស់លុយពីខ្លួនរលីង
ហើយកន្លងមកម៉ូតូ ចំនួន២គ្រឿង បានយកទៅលក់និងបញ្ចាំគ្មានដល់ ដោយសារតែងុបនិងល្បែង
ខ្លាំងពេក ។

បើតាមប្រជាពលរដ្ឋល្បែងដែលជននេះ ចាញ់លុយអស់ជាច្រើននោះ គឺស្ថិតនៅទីប្រជុំ ជនផ្សារមាស
ក្នុងស្រុកទឹកផុស ប៉ុន្ដែគេមិន ដឹងច្បាស់ថា ល្បែងនៅទីនោះមានប៉ុន្មាន កន្លែងឡើយ ។ ដូច្នេះបើមាន
វង់ល្បែងខុស ច្បាប់ខាងលើនេះមែន ប្រជាពលរដ្ឋសង្ឃឹម ថា អាជ្ញាធរនិងសមត្ថកិច្ចនិងមានវិធានការ ជួយលុបបំបាត់វង់ល្បែងទាំងនេះផង។

យ៉ាងណាក៏ដោយ ស្ដ្រីចំណាស់ជាម្ដាយ បាននិយាយថា មូលហេតុដែលកូនរបស់ខ្លួន ដុតផ្ទះខ្លួនឯង
យ៉ាងដូច្នេះ ដោយសារតែមាន ជំងឺសរសៃប្រសាទ ប៉ុន្ដែសម្រាប់អ្នកភូមិវិញ បានសង្ស័យថា មកពីចាញ់
ល្បែង ទើបបាន ជាមកដុតផ្ទះខ្លួនឯង យ៉ាងដូច្នេះទៅវិញ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: teacher lose game burn house social nation news