អង់គ្លេស៖ ជាការពិតណាស់ មនុស្សសម័យដើម គេតែងតែចាក់សាក់ រូបផ្សេងៗ ជាមួយគ្រូ
ដែលចេះមន្ដអាគមសិល្សិ៍វិជ្ជាផ្សេងៗ នោះដោយគេតិតថា សាក់ដែលគេចាក់គឺជាវេទមន្ដ
អរូបី ដែលអាចជួយគេ អោយឈ្នះលើគូរសត្រូវផ្សេងៗបាន។
ចំណែកលោក Roger មានវ័យ ៣១ឆ្នាំ ដែលរស់នៅទីក្រុង North Yorkshire វិញ បានចាក់
សាក់រូបឆ្កែ ដែលខ្លួនចូលចិត្ដ នៅលើទ្រូងរបស់គាត់ តាំងពីគាត់មានវ័យ ១៥ឆ្នាំម្លេះ។ការរស់
នៅជាមួយវិប្បដិសេរី ១៦ឆ្នាំ បន្ទាប់ពីលោកបានចាក់សាក់រូបឆ្កែ ក្នុងស្ថានភាពជីវិតជាក្មេង
ស្ទាវ លោក Roger បានសម្រេចចិត្ដទៅលុបរូបសាក់នោះ ទាំងការឈឺចាប់ជាមួយម៉ាស៊ីន
បំបាត់រូបសាក់។
ទោះបីជាប្រើម៉ាស៊ីនលុបយ៉ាងណាក៏ដោយ ក៏សាក់រូបឆ្កែមិនរលុបដែរ។ លោក Rogerបាន
ផ្ដាំទៅដល់យុវជន នារីទាំងអស់កុំភ្លើតភ្លើន ជាមួយរូបសាក់អី វាមិនមានប្រយោជន៍ ដល់ខ្លួន
យើងទេ ជាពិសេស គឺគ្រាន់តែធ្វើអោយខូចស្បែក តែប៉ុណ្ណោះ៕
ដោយ៖ នារី
ប្រភព៖ newsday