អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ
ថា មានក្រុមក្មេងទំនើងមួយក្រុម ដែលមានអាយុចន្លោះពី ១៩-២០ឆ្នាំ បានវាយគ្នាយ៉ាងសា
ហាវ នៅលើរថភ្លើងមួយ ខណៈដែលគេបានធ្វើដំណើររួមគ្នា។
ប្រភពដដែល បានអោយដឹងថា រឿងរ៉ាងនេះ បានកើតឡើង នៅក្នុងទីក្រុង New Addington
ប៉ែកខាងត្បូង ទីក្រុង London ខណៈដែលពួកគេគ្រាន់តែទាស់ពាក្យសម្ដីគ្នាបន្ដិចនៅលើរថ
ភ្លើងសោះ ស្រាប់តែពួកគេ ក៏បានដកដំបូងខ្លី និងអ្នកខ្លះ បានដកកូនកាំបិតខ្លីពីក្នុងវ៉ាលីរបស់
គេ ហើយកាប់ចាក់គ្នាយ៉ាងអាណាធិបតេយ្យ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏មានអ្នករងរបួសធ្ងន់ពីរនាក់ផងដែរ ក្នុងការប្រយុទ្ធគ្នានេះ ដែល
ម្នាក់ គឺមានឈ្មោះ Kieran Hawker មានវ័យ ១៨ឆ្នាំ មានស្រុកកំណើតនៅ Thornton Heath
និងម្នាក់ទៀត ឈ្មោះ Robert Elsey វ័យ ១៩ឆ្នាំ មានស្រុកកំណើតនៅ Streamtham ។
ជាមួយគ្នានេះផងដែរ លោក Shani Barnes ចៅក្រមក្នុងទីក្រុង New Addington បានអោយ
ដឹងថា រយៈពេលថ្មីៗនេះ នៅប៉ែកខាងត្បូងនៃទីក្រុង London គឺតែងតែមានក្រុមក្មេងទំនើង
ជាច្រើន តែងតែឈ្លោះប្រកែកគ្នា ដូចសត្វធាតុ ដែលនេះ ក្នុងប្រទេសអង់គ្លេស មិនធ្លាប់មាន
ទេពីមុនមក។ យ៉ាងណាក៏ដោយ ការប្រយុទ្វគ្នានេះ ក៏មានក្មេងទំនើង ៤នាក់ ត្រូវបានតុលា
ការកាត់សេចក្ដីអោយពួកគេ ចាប់គុកម្នាក់ៗច្រើនជាងមួយឆ្នាំដែរ។ នេះជាវីដេអូក្លីប សូមចុច
ដើម្បី មើល។
ដោយ៖ ណារិន្ទ
ប្រភព៖ dailymail