CamNews

ព័ត៌មានបច្ចេកវិទ្យា 

ក្មេងស្រីអាយុ១៣ឆ្នាំ ច្នៃបានឧបករណ៍តម្លៃទាប ប្រែក្លាយខ្យល់ កំដៅ ភ្លៀវ ឱ្យទៅជាអគ្គីសនី

កុមារីម្នាក់នៅអាមេរិក បានបង្កើតឧបករណ៍មួយដែលអាចប្រែក្លាយខ្យល់ ពន្លឺ និងភ្លៀង ឱ្យទៅជា
អគ្គីសនីក្នុងពេលតែមួយ ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ ហើយឧបករណ៍នេះ មានតម្លៃត្រឹមតែ ៥ដុល្លារ
ប៉ុណ្ណោះ។

កុមារី Maanasa Mendu អាយុ ១៣ឆ្នាំ

នៅក្នុងការប្រកួតប្រជែងក្នុងកម្មវិធី Young Scientist Challenge ដែលបានបញ្ចប់កាលពីថ្ងៃទី ១៨
តុលា កុមារី Maanasa Mendu អាយុ ១៣ឆ្នាំ មកពីរដ្ឋ Ohio អាមេរិក បានទទួលជ័យជំនះ និងទទួល
បានពានរង្វាន់ជាអ្នកវិទ្យាសាស្រ្ដវ័យក្មេងពូកែបំផុតនៅអាមេរិក រួមនឹងប្រាក់រង្វាន់ ២៥.០០០ដុល្លារ
អាមេរិក នេះបើតាមទំព័រ Science Alert។

ឧបករណ៍ដែល Mendu ច្នៃ រួមមាន ថ្មថាមពលព្រះអាទិត្យបីផ្ទាំង។ ក្រៅពីការប្រមូលថាមពល ពន្លឺ
ព្រះអាទិត្យ ឧបករណ៍នេះក៏មានសមត្ថភាពប្រែក្លាយថាមពលខ្យល់ និងទឹកភ្លៀកដែលធ្លាក់ចុះ ឱ្យ
ទៅជាអគ្គីសនី។

Mendu បានកើតគំនិតច្នៃឧបករណ៍នេះ បន្ទាប់ពីបានទៅកាន់ប្រទេសឥណ្ឌា ហើយបានឃើញស្ថាន
ភាពប្រជាជនរស់នៅដោយការខ្វះភ្លើងអគ្គីសនីប្រើប្រាស់ប្រចាំថ្ងៃ។ ដំបូងឡើយ Mendu គ្រាន់តែ
មានគំនិតច្នៃឧបករណ៍ប្រើថាមពលខ្យល់តែប៉ុណ្ណោះ។

នេះគឺជាឧបករណ៍​ដែល Mendu បាន​ច្នៃ​ឡើង

ប៉ុន្តែ ក្រោយពីបានចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី Young Scientist Challenge ដោយមានជំនួយ
ពីទីប្រឹក្សាដែលសម្បូរបទពិសោធ Mendu ក៏ច្នៃបានឧបករណ៍ពិសេស ដែលអាចប្រមូលបានថាម
ពលច្រើនប្រភេទក្នុងពេលតែមួយ ជាមួយនឹងតម្លៃត្រឹមតែ ៥ដុល្លារអាមេរិក។

Mendu ឱ្យដឹងថា ប្អូនចង់ធ្វើការសិក្សាស្វែងយល់ និងអភិវឌ្ឍស៊ីជម្រៅបន្ថែមទៀតទៅលើឧបករណ៍
នេះ ដើម្បីអាចធ្វើពាណិជ្ជកម្មផលិតផលនេះ នាពេលដ៏ខ្លីខាងមុខ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Businessinsider


Tags: Maanasa Mendu អគ្គីសនី