CamNews

ព័ត៌មានបច្ចេកវិទ្យា 

Samsung ជាក្រុមហ៊ុននាំមុខគេលើបច្ចេកវិជ្ជាទូរទស្សន៍ 9 ឆ្នាំ ជាប់គ្នា លើពិភពលោក

បច្ចេកវិទ្យា ៖ ក្រុមហ៊ុនសាមសុងដែលជាក្រុមហ៊ុននាំមុខគេលើ សម្ភារអេឡិចត្រូនិកសម្រាប់ការ កម្សាន្តក្នុងគេហដ្ឋានអសប់រយៈពេល 9 ឆ្នាំជាប់គ្នា ថ្មីៗ  នេះ  ក្នុង 2015 ក្រុមហ៊ុនសាមសុង បាន ទទួល ពានរង្វាន់ជាបន្តបន្ទាប់គួរឲ្យកត់សំគាល់ ជាម៉ាកល្បីចំណាត់ថ្នាក់លេខ 1ទូទាំងអាស៊ីក៏ដូច ជា បានទទួលការគាំទ្រពីសំណាក់អ្នកប្រើប្រាស់លើទូរទស្សន៍HDTV នៃJ.D.Power ភាពលេចធ្លោ ទាំងអស់នេះ  ហើយ ដែល  ត្រូវាបានគេទស្សន៍ទាយថា សាមសុង នឹងដណ្តើមបានចំណាត់ ថ្នាក់ លេខ 1 បន្តទៀតជាទូរទស្សន៍ដែលលក់ដាច់ជាងគេលំដាប់ថ្នាក់ពិភពលោកក្នុងឆ្នាំ 2015 ផងដែរ សម្រាប់រយៈពេល 10 ឆ្នាំជាប់គ្នា ។​


យោងទៅតាម បណ្តាញសារព័ត៌មាន BusinessKorea បានឲ្យដឹងថា UHD TV ត្រូវបានលក់ចេញ ជាង 13 លាន គ្រឿង  កាល  ពី ឆ្នាំទៅ ដែលជម្រុញ  ឲ្យការលក់ មានការកើនឡើង ជាងឆ្នាំមុនៗ រហូតដល់ទៅ 8 ដង។ នៅឆ្នាំនេះ សាមសុងបានផលិតនូវ ទូរទស្សន៍   យ៉ាងទំនើបប្រភេទ SUHD TV ដែលរចនានូវអេក្រង់រាងកោងយ៉ាងល្អប្រណិត។

ក្រុមហ៊ុនសាមសុងជឿជាក់ថា ការលក់ចេញរបស់ទូរទស្សន៍ SUHD TV​ និង ទូរទស្សន៍ដទៃទៀត នឹងជម្រុញឲ្យការលក់ចេញរបស់សាមសុង កើនឡើង 10 ភាគរយ ដែល  នឹងធ្វើឲ្យប្រាក់ចំណូល របស់ខ្លួនមានការកើនឡើងដល់ទៅ 30​ ភាគរយបន្ថែមទៀត។


តាមរបាយការណ៍របស់ Display Search ចេញផ្សាយដោយក្រុមហ៊ុន សាមសុង បានបង្ហាញ ទិន្ន ន័យ នៃការកើនឡើងរហូតដល់ 232.51 លានគ្រឿង ស្មើនឹង 3.3% ។ ទូរទស្សន៍ប្រភេទ LCD TV (បូករួមទាំងទូរទស្សន៍ ប្រភេទLED-TV ) មានការកើនឡើងដល់ទៅ 7.5% ធៀបនឹងឆ្នាំមុនៗ ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន សាមសុងបានរក្សាតំណែងឈានមុខគេផ្នែកទូរទស្សន៍កញ្ចក់ត្រង់រាបស្មើ រយៈពេល 9 ឆ្នាំជាប់គ្នា ចាប់តាំងពីឆ្នាំ 2006 មកម្លេះ។ នៅក្នុងឆ្នាំ 2014 ក្រុមហ៊ុនបានណែនាំទូរទស្សន៍ប្រភេទ UHD TV ដែលជាការផ្តល់ជូននូវអត្ថប្រយោជន៍ថ្មីដល់អតិថិជន  ។ ទូរទស្សន៍ Samsung UHD TV គឺជាបដិ វត្តន៍ ទូរទស្សន៍ជំនាន់ថ្មី  ដែល  មិនត្រឹមតែផ្តល់នូវរូបភាពច្បាស់ប៉ុណ្ណោះទេ ថែមទាំងស្តង់ នៃការ ផ្សាយ កម្រិត UHD តាមរយៈ Evolution Kit ថែមទាំងទូរទស្សន៍ប្រភេទ   កញ្ចក់កោងដែលមើល បាន គ្រប់ជ្រុងដែលនឹងជម្រុញវិសាលភាពនៃ ការលក់ទូរទស្សន៍របស់សាមសុងកាន់តែកើនឡើង

ក្រុមហ៊ុនសាមសុង គឺជាក្រុមហ៊ុនខ្លាំង   ជាងគេផ្នែកទូរទស្សន៍ ដែលនាំមុខគូប្រគួតប្រជែង រយៈ ពេល 9ឆ្នាំជាប់គ្នាគិតត្រឹមឆ្នាំ2014ហើយក្រុមហ៊ុនសាមសុងក៏កំពុងតែត្រៀមដណ្តើមយកចំណែក ទីផ្សារក្នុងលំដាប់ថ្នាក់លេខ 1 បន្តទៀតជាបណ្តើរៗហើយក្នុងឆ្នាំ 2015 នេះ។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយ  ផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និង  របកគំហើញឥត  ឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យ កាន់តែប្រសើរ​ឡើង​នូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រ  ផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រឧបករណ៍ផ្សេងៗប្រើប្រព័ន្ធ អគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ  LED។ យើង មានបុគ្គលិកចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយ​មាន​បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com



ប្រភព ៖ Samsung Cambodia


Tags: Samsung Galaxy Tab Samsung Tablet Cambodia Smartphone Hightech S6 edge SUHD TV