បន្ទាប់ពី ទទួលបានជ័យជំនះ ក្នុងការប្រកួតប្រជែង ធ្វើជាម្ចាស់ផ្ទះ World Cup 2022 រួចមក Qatar បានចាប់ផ្តើម ធ្វើការស្ថាបនា និងអនុវត្ត គំរោងរបស់ខ្លួន ជាច្រើនដូចជា ផ្លូវជាតិ សណ្ឋាគារ ទីលាន និងកីឡាដ្ឋាន ជាដើម ។
ថ្មីៗនេះ កាសែត របស់ចក្រភព អង់គ្លេសមួយដ៏ធំ Guardian បានធ្វើអោយ ទស្សនិកជន ភ្ញាក់ផ្អើល ជាខ្លាំង ជាមួយនិង ព័ត៌មានដែល ទាក់ទងនិង World Cup 2022 ។ Guardian បានចុះផ្សាយថាមាន កម្មករ ច្រើនជាង ៤០០ នាក់ទៅហើយ បានស្លាប់ ដោយសារតែ ជួបគ្រោះថ្នាក់ ពេលធ្វើការសាង សង់គំរោង របស់ Qatar សំរាប់ឆ្នាំ ២០២២ ។ តាមប្រភពព័ត៌មាន បានអោយដឹងថា មានកម្មករ ជា ច្រើនមកពី អាស៊ីហើយ កម្មករដែល បានស្លាប់ទាំងនោះ ភាគច្រើនមកពី ប្រទេស លីបង់ ។ សារ ព័ត៌មាន បន្តថា មូលហេតុដែល ធ្វើអោយកម្មករ ស្លាប់ច្រើនបែបនេះ គឺដោយសារតែ អាកាសធាតុ ក្តៅពេក និងសុវត្ថិភាព ពេលសាងសង់ មិនត្រូវបាន ធានាឡើយ ។
ប្រសិនបើ ព័ត៌មានដែរ Guardian បានចុះផ្សាយ គឺជាការពិតនោះ វានឹងក្លាយជា ប្រវត្តិសាស្ត្រមួយ ក្នុងពិភព បាល់ទាត់ហើយ ។ យ៉ាងណាមិញ Guardian កំពុងតែ រង់ចាំ យកព័ត៌មាន បញ្ជាក់បន្ថែម ទៀតដែល នឹងចេញនៅ សប្តាហ៍ក្រោយ នេះហើយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ k14,guardian