CamNews

ទូរស័ព្ទ 

លេចមុខ Lumia 435 តម្លៃ ៥៧ដុល្លារ អេក្រង់ ៤អ៊ិន្ឈ៍ កាមេរ៉ា ៥មេហ្គាភិចសេល

Microsoft Lumia 435 ត្រូវបានគេយល់ថាជាស្មាតហ្វូនលំដាប់ក្រោមរបស់ Lumia 535 ហើយវា
មានតម្លៃទាប គួរឱ្យចាប់អារម្មណ៍។

Microsoft វាយ​លុក​ទី​ផ្សារ​ស្មាត​ហ្វូន​តម្លៃ​ទាប

មកដល់ពេលនេះ Microsoft ហាក់ដូចមិនទាន់បានត្រៀមខ្លួនជាស្រេចក្នុងការផលិតកំពុលស្មាត
ហ្វូន សម្រាប់ត្រកូល Lumia ដំណើរការដោយ Window Phone ។ ក៏ប៉ុន្ដែ សម្រាប់បណ្ណាផលិត
ផលតស្មាតហ្វូនម្លៃទាប គឺជាជំនាញរបស់ក្រុមហ៊ុននេះ។ ជាក់ស្ដែង បន្ទាប់ពីបានឧទ្ទេសនាម
និងដាក់លក់ស្មាតហ្វូនតម្លៃទាប Lumia 535 មិនយូរប៉ុន្មាន គេក៏ចាប់ផ្ដើមបានឃើញរូបភាព និង
ព័ត៌មានជាច្រើន ទាក់ទិននឹងផលិតផលតម្លៃទាបផ្សេងទៀត ដែលអាចនឹងបង្ហាញខ្លួនក្នុងពេល
ដ៏ខ្លីខាងមុខ នោះគឺ Lumia 435។

ទូរស័ព្ទឆ្លាតវៃ Lumia 435 ទទួលបានការទទួលស្គាល់ពី FCC (គណកម្មការទូរគមនាគមន៍សហ
ព័ន្ធ) និងការទទួលស្គាល់ផ្នែកគុណភាពរបស់ប្រទេសឥណ្ឌូនេស៊ីផងដែរ។ ផលិតផលខាងលើ
នេះ មាន ៥កំណែផ្សេងៗគ្នា រួមមាន RM-1070, RM-1071, RM-1034, RM-1068 និង RM-1032
ក្នុងនេះ ២កំណែចុងក្រោយ ប្រើស៊ីម ២។

អំពីផ្នែករឹង ស្មាតហ្វូន Microsoft Lumia 435 ប្រើប្រាស់ CPU Snapdragon 200 កាមេរ៉ាក្រោយ
៥មេហ្គាភិចសេល និងអេក្រង់ ៤អ៊ិន្ឈ៍ ដែលមានរីសូលូសឹន 480 x 800 ។ រូបរាងរបស់ Lumia
435 មានទំហំប្រហាក់ប្រហែលនឹង Lumia 520 ប៉ុន្ដែ តម្លៃរបស់វា ត្រូវបានគេបង្ហើបឱ្យដឹងថា ត្រឹម
តែ ៥៧ដុល្លារអាមេរិក (ប្រហែល ២៣០.០០០រៀល) ប៉ុណ្ណោះ។

តម្លៃ ៥៧ដុល្លារ ដែលត្រូវបានទំព័រ PhoneArena លើកឡើង គឺជាលទ្ធផលនៃការស្រាវជ្រាវ និង
វិភាគទៅលើទិន្នន័យរបស់ភាគីពាក់ព័ន្ធ។ មុននេះ ប្រភពពីឥណ្ឌា បានឱ្យដឹងថា បណ្ដាផលិត
ផលថ្មីមួយក្រុម ដែលនឹងត្រូវបាននាំចូលប្រទេសនេះ មានតម្លៃ ៥៧ដុល្លារ និងប្រើប្រាស់ប្រភេទ
ថ្ម ដែលមានកូដ 5J ។ ទាក់ទិននឹងបញ្ហានេះ ភាគីខាង FCC ឱ្យដឹងថា ស្មាតហ្វូន Lumia 435
របស់ Microsoft នឹងក្លាយជាឧបករណ៍ដំបូងគេ ដែលប្រើប្រាស់ថ្មដែលមានលេខកូដដូចខាង
លើនេះ។ ដូច្នេះ គេមិនពិបាកក្នុងការសន្និដ្ឋានថា ស្មាតហ្វូនដែលមានតម្លៃទាបនេះ គឺជា របស់
Microsoft ។

ថ្មី​ៗ​នេះ ក៏​មាន​ព័ត៌មាន​ស្ដី​អំពី Lumia 330 ប៉ុន្ដែ គេ​មិន​ទាន់​ដឹង​ថា វា​គឺ​ជា Lumia 435 ឬ​យ៉ាង​ណា​

បច្ចុប្បន្ន គេមិនទាន់ដឹងច្បាស់អំពីថ្ងៃបង្ហាញខ្លួនរបស់ស្មាតហ្វូនតម្លៃថោក Lumia 435 របស់
Microsoft ប៉ុន្ដែ ដោយយោងទៅលើព័ត៌មានទាក់ទិននឹងស្មាតហ្វូននេះ កាន់តែមានច្រើនឡើងៗ
គេជឿថា មិនយូរទៀតនោះទេ Lumia 435 នឹងមានវត្តមានក្នុងទីផ្សារ។

គួររំលឹកថា មុននេះ ក៏មានព័ត៌មានស្ដីអំពីស្មាតហ្វូនតម្លៃទាប Lumia 330 ប៉ុន្ដែ មិនទាន់ដឹងថា តើផលិតផលដែលនឹងលេចមុខក្នុងទីផ្សារនាពេលខាងមុខនេះ នឹងមានឈ្មោះអ្វីឱ្យប្រាកដ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ PhoneArena/Pbtimes


Tags: Microsoft Lumia 435 Budget Windows Phone low price តម្លៃទាប ទូរស័ព្ទ