CamNews

ព័ត៌មានបច្ចេកវិទ្យា 

ផែនដីនឹងត្រូវផ្ទុះឆេះនៅខែតុលាខាងមុខ? អ្នកទ្រឹស្ដីនិយមអះអាងថា ភព Nibiru នឹងហោះមកបុកផែនដី!

David Meade អ្នកនិពន្ធសៀវភៅ “ភព X - មកលេងក្នុងឆ្នាំ ២០១៧” យល់ថា ព្រះអាទិត្យទីពីរ
កំពុងឆ្ពោះមកកាន់ប៉ូលខាងត្បូងរបស់ផែនដី នេះបើតាមទំព័រ Mirror ចុះផ្សាយកាលពីម្សិលមិញ។

យោងតាម David Meade ផ្កាយនេះ នាំមកនូវភពចំនួន ៧ ដែលហោះជុំវិញវា រួមមានទាំង Nibiru
ដែលជាភពធំមួយពណ៌ខៀវ ហើយជួនកាលត្រូវបានគេហៅថា ភព X នៅជាយដែននៃប្រព័ន្ធព្រះ
អាទិត្យ។

David Meade យល់ថា ភព Nibiru នឹងហោះមកបុកផែនដីក្នុងខែតុលា ឆ្នាំ ២០១៧នេះ ក្រោម
ឥទ្ធិពលនៃទំនាញរបស់ផ្កាយមេ ប៉ុន្តែ មនុស្សពិបាកនឹងរកឃើញវា។ David Meade ឱ្យដឹងថា
“ពិតណាស់ ប្រព័ន្ធផ្កាយនេះមិនតម្រៀបគ្នាជាជួរ ជាមួយនឹងគន្លងគោចររៀងពងក្រពើនៃប្រព័ន្ធ
ព្រះអាទិត្យ។ វាហោះបញ្ឆិត ឆ្ពោះមកកាន់ប៉ូលខាងត្បូងរបស់ផែនដី ធ្វើឱ្យការពិនិត្យមើល ប្រែ
ជាលំបាក លើកលែងតែមើលពីតំបន់ខ្ពស់នៅអាមេរិកខាងត្បូង ជាមួយនឹងកែវយឹតលំដាប់
កំពូល”។

ក៏ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ដ្រ មិនយល់ស្របជាមួយនឹងការប្រកាសរបស់ David Meade។ ទីភ្នាក់
ងារអវកាសអាមេរិក អះអាងថា “Nibiru និងសម្មតិកម្មផ្សេងៗស្ដីអំពីភពអាថ៌កំបាំងនេះ គឺគ្រាន់
តែជារឿងបោកប្រាស់នៅលើអ៊ីនធឺរណែត។ ភពនេះ មិនមានក្នុងអវកាសនោះទេ”។

មុននេះ ក៏មានពាក្យចចាមអារ៉ាមនិយាយថា ភព Nibiru នេះ នឹងហោះមកបុកផែនដី ក្នុងឆ្នាំ
២០០៣, ២០១២ និង ២០១៥ ផងដែរ ប៉ុន្តែ វាមិនបានកើតឡើងនោះទេ។

អ្នកដែលធ្លាប់បានអានសៀវភៅរបស់ David Meade សុទ្ធតែយល់ថា សៀវភៅនេះ លំអៀងទៅ
រកសាសនា៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Mirror


Tags: ផែនដីផ្ទុះឆេះ អវសាន ភព X