ផ្កាយ Betelgeuse អាយុ ១០លានឆ្នាំ ដែលមានអង្កត់ផ្ចិតវែងជាង ១,៣ពាន់លានគីឡូម៉ែត្រ
ប្រហែល ជាបានលេបត្របាក់ផ្កាយមួយដែលរួមដំណើរជាមួយវា និងមានទំហំជិតស្មើនឹងព្រះ
អាទិត្យ។
ក្រុមអ្នកវិទ្យាសាស្ដ្រនៃសកលវិទ្យាល័យ Texas អាមេរិក សន្និដ្ឋានថា ផ្កាយយក្ស Betelgeuse
ដែលមានចម្ងាយពីព្រះអាទិត្យ ៦៤០ឆ្នាំពន្លឺ ប្រហែលជាបានលេបយកផ្កាយមួយ នេះបើតាម
ការចេញផ្សាយរបស់ទស្សនាវដ្ដី Monthly Notices of the Royal Astronomical Society កាលពី
ថ្ងៃទី ១៩ធ្នូ។
Betelgeuse គឺជាផ្កាយក្រហមមួយ មានអាយុ ១០លានឆ្នាំ មានអង្កត់ផ្ចិតវែងជាង ១,៣ពាន់
លានគីឡូម៉ែត្រ និងមានទំហំធំជាងព្រះអាទិត្យ ពី ១៥ទៅ២៥ដង។ ដូចទៅនឹងផ្កាយយក្សដទៃ
ផ្កាយ Betelgeuse នេះ មានវដ្ដនៃជិវិតដ៏ខ្លី ហើយវានឹងត្រូវបានកំទេចក្នុងការផ្ទុះមួយនាពេល
ខាងមុខ។ បណ្ដាផ្កាយដែលមានទំហំតូច ដូចជាព្រះអាទិត្យជាដើម អាចរស់បានដល់ទៅ ១០
ពាន់លានឆ្នាំ។
បណ្ដាផ្កាយដែលមានទំហំធំបែបនេះ តែងតែហោះក្នុងល្បឿនយឺត ព្រោះល្បឿនហោះហើរ
នឹងត្រូវថយចុះ នៅពេលទំហំកាន់តែធំ។ ប៉ុន្តែ ផ្កាយ Betelgeuse បែរជាហោះហើរក្នុងល្បឿន
លឿនជាង ៥៣.០០០គីឡូម៉ែត្រ/ម៉ោង លឿនជាង ១៥០ដង បើធៀបនឹងល្បឿនរបស់បណ្ដា
ផ្កាយយក្សដទៃ។
ក្រុមអ្នកវិទ្យាសាស្ដ្រយល់ថា ប្រការខាងលើនេះអាចកើតឡើង នៅពេល Betelgeuse លេប
ត្របាក់ផ្កាយដទៃដែលនៅក្បែរខាង មានទំហំជិតស្មើនឹងព្រះអាទិត្យ កាលពី ១០០.០០០ឆ្នាំ
មុន។
សកម្មភាព “ស៊ីសាច់គ្នាឯង” នេះ បណ្ដាលឱ្យមានការផ្ទុះមួយនៅលើ Betelgeuse និងបញ្ចេញ
ពពកផ្សែងទៅក្នុងអវកាសក្នុងល្បឿន ៣៦០០០គីឡូម៉ែត្រ។ អ្នកវិទ្យាសាស្ដ្របានរកឃើញ
ស្រទាប់ ពពកដែលនៅត្រង់ចំនុចដែលត្រូវបានសន្និដ្ឋានក្នុងការពិសោធ។
J.Craig Wheeler ដែលជាប្រធានក្រុមអ្នកវិទ្យាសាស្ដ្រខាងលើបាននិយាយថា ៖ “ក្រៅពីនេះ
ភ័ស្ដុតាងស្ដីអំពីការញាប់ញ័ររបស់ Betelgeuse ក្នុងអំឡុងពេលនេះ ក៏ត្រូវបានកត់សម្គាល់”៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ foxnews