CamNews

ទូរស័ព្ទ 

រឿងអ្វីនឹងកើតឡើង នៅពេលបង្កក Galaxy Note 7 រួចទម្លាក់ពីកំពស់ ៣០ម៉ែត្រ?

ទំព័រ GismoSlip នៅលើ Youtube ទើបតែបានធ្វើការពិសោធនូវភាពរឹងមាំរបស់ Galaxy Note 7
ដោយបង្កកវា រួចទម្លាក់ពីលើកំពស់ ៣០ម៉ែត្រ។

ដោយត្រូវបានបំពាក់កញ្ចក់ Gorilla Glass 5 និងសមត្ថភាពទប់ទល់នឹងជម្រាបទឹក និងធូលីតាម
ស្ដង់ដា IP68 ស្មាតហ្វូន Samsung Galaxy Note 7 ត្រូវបានគេវាយតម្លៃខ្ពស់បំផុតនាបច្ចុប្បន្ន ទាក់
ទឹននឹងភាពរឹងមាំ និងគ្រឿងម៉ាស៊ីន។ល។

ប៉ុន្តែ ទំព័រ YouTube GismoSlip នៅតែចង់ពិសោធម្ដងទៀតដើម្បីឱ្យដឹងអំពីភាពរឹងមាំរបស់ស្មាត
ហ្វូននេះ ដោយវិធីពិសេសមួយ ៖ បង្កកស្មាតហ្វូននេះ រួចទម្លាក់ពីលើកំពស់ ៣០ម៉ែត្រ។

ដំបូង ពួកគេដាក់ Galaxy Note 7 ចូលទៅក្នុងចានកញ្ចក់មួយ រួចចាក់ទឹកឱ្យពេញ ហើយបង្កកវា
ដោយដាក់ចូលក្នុងទូរទឹកកក។

បន្ទាប់មក ពួកគេយក Galaxy Note 7 ដែលបង្កកដោយទឹកកក ទៅកាន់កំពស់ ៣០ម៉ែត្រ ហើយ
ទម្លាក់វាចុះ។ សូមទាយមើលថា តើមានអ្វីខ្លះកើតឡើង?

ដុំទឹកកកបានបែកខ្ទេចខ្ទី ប៉ុន្តែ ស្មាតហ្វូន Galaxy Note7 នៅដដែល ហើយអ្វីដែលគួរកត់សម្គាល់គឺ
ថា ស្មាតហ្វូននេះ នៅតែដំណើរការបានធម្មតា ដោយមិនមានបញ្ហាអ្វីកើតឡើង។

ដើម្បីបានដឹងច្បាស់ជាងនេះ សូមចុចមើលវីដេអូខាងក្រោម ៖


ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ PhoneArena


Tags: ពិសោធ Galaxy Note 7 ទម្លាក់​ កំពស់ ៣០ម៉ែត្រ