បណ្ដារលកសញ្ញាចម្លែក បានលេចចេញពីផ្កាយមួយដែលមានលក្ខណៈស្រដៀងព្រះអាទិត្យ
ដែលមានឈ្មោះថា HD 164595 មានចម្ងាយពីផែនដី ៩៥ឆ្នាំពន្លឺ។
ផ្កាយ HD 164595 ស្ថិតក្នុងកញ្ចុំផ្កាយ Hercules ដែលមានចម្ងាយពីផែនដី ចំនួន
ប្រហែល ៩៥ឆ្នាំពន្លឺ
ក្រុមអ្នកវិទ្យាសាស្ដ្រ មានការសប្បាយចិត្ត នៅពេលទទួលបានរលកសញ្ញាវិទ្យុពីផ្កាយមួយដែល
ស្រដៀងនឹងព្រះអាទិត្យ។ ផ្កាយនេះ ត្រូវបានគេដាក់ឈ្មោះថា HD 164595 ដែលស្ថិតក្នុងកញ្ចុំ
ផ្កាយ Hercules ដែលមានចម្ងាយពីផែនដី ចំនួនប្រហែល ៩៥ឆ្នាំពន្លឺ (មួយឆ្នាំពន្លឺមានចម្ងាយ
9.460.730.472.580,8 km)។
យោងតាមការវាយតម្លៃរបស់អ្នកវិទ្យាសាស្ដ្រ នោះអាចជាលទ្ធផលនៃបាតុភូតធម្មជាតិ ប៉ុន្តែ ក្រុម
តារាវិទូបានស្នើឱ្យ SETI (អង្គការស្វែងរកជីវិតក្រៅផែនដី) តាមដានឱ្យបានយ៉ាងល្អិតល្អន់ទៅលើ
រលកសញ្ញាវិទ្យុខាងលើ។
រលកសញ្ញាវិទ្យុដែលអ្នកវិទ្យាសាស្ដ្រទទួលបានពីផ្កាយ HD 164595
SETI នឹងប្រើប្រាស់កែវពង្រីកអវកាស Allen នៅ California ខាងជើង និងប្រព័ន្ធតេឡេស្កូប SETI
Boquete នៅ Panama ដើម្បីតាមដាន់ផ្កាយ HD 164595។ ប្រភពព័ត៌មានឱ្យដឹងថា អ្នកវិទ្យាសាស្រ្ដ
បានទទួលរលកសញ្ញាដំបូង កាលពីថ្ងៃទី ១៥ឧសភាឆ្នាំ ២០១៥ ដោយកែវពង្រីកអវកាស RATAN
-600 នៅ Zelenchukskaya ។
HD 164595 ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុមអ្នកវិទ្យាសាស្ដ្រ ព្រោះផ្កាយនេះ មាន
លក្ខណៈស្រដៀងនឹងព្រះអាទិត្យ ហើយមានភពយ៉ាងតិចមួយ វិលជុំវិញផ្កាយនេះ។ ផ្កាយ HD
164595 មានអាយុកាលក្មេងជាងព្រះអាទិត្យប្រហែល ១០០លានឆ្នាំ។
SETI (អង្គការស្វែងរកជីវិតក្រៅផែនដី) នឹងតាមដានយ៉ាងល្អិតល្អន់ទៅលើរលកសញ្ញាវិទ្យុ
ខាងលើ។
Gilster អ្នកវិទ្យាសាស្ដ្រនៅ Centauri Dreams សង្កត់ធ្ងន់ថា “មិនមានអ្នកណាម្នាក់ដឹងប្រាកដថា
មានមនុស្សភពផ្កាយរស់នៅក្រៅផែនដី ប៉ុន្តែ វា (HD 164595) ប្រាកដជាមានតម្លៃសម្រាប់ឱ្យយើង
ធ្វើការស្រាវជ្រាវ”៕
ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ CNN