ដុំភ្លើងមួយដុំធំ “ភ្លឺជាងព្រះចន្ទ” បានហោះកាត់អាកាសនៃប្រទេសអេស្ប៉ាញ នៅវេលាកណ្ដាល
យប់ក្នុងល្បឿន ៧៣.០០០/ម៉ោង។ ដុំភ្លើងនេះត្រូវបានគេជឿថាជាអាចម៍ផ្កាយ។
ដុំភ្លើងយក្ស ត្រូវគេប្រទះឃើញ ហោះកាត់អាកាសរបស់ប្រទេសអេស្ប៉ាញ
ដុំភ្លើងនេះត្រូវបានអ្នកវិទ្យាសាស្ដ្រអេស្ប៉ាញប្រទះឃើញនៅវេលាម៉ោង ២២និង២៥នាទី កាល
ពីថ្ងៃទី១១ធ្នូ នៅពេលវាហោះកាត់អាកាសរបស់ខែត្រមួយចំនួននៅភាគខាងត្បូង រួមមានខែត្រ
Andalucia, Granada និង Jaen នេះបើតាមទំព័រ RT។ តារាវិទូ Jose Maria Madiedo មកពីសកល
វិទ្យាល័យ Huelva យល់ថា ដុំភ្លើងនេះ គឺជាផ្នែកមួយនៃអាចម៍ផ្កាយ។ Madiedo និយាយថា “វា
ត្រូវតែមានទំហំធំគួរសម ទើបអាចនៅសេះសល់បន្ទាប់ពីហោះឆ្លងកាត់បរិយាកាសរបស់ផែនដី”។
សាក្សីជាច្រើនបានឱ្យដឹងថា ពួកគេឮសម្លេងផ្ទុះខ្លាំង នៅពេលមានដុំភ្លើងបង្ហាញខ្លួន និងមាន
អារម្មណ៍ថា ញាប់ញ័រ ដូចទៅនឹងរញ្ជួយដី។ ដុំភ្លើងនេះ “ភ្លឺជាងព្រះចន្ទ” ទៅទៀត។
សាស្ដ្រាចារ្យ Madiedo ឱ្យដឹងថា អាចម៍ផ្កាយនេះត្រូវបានរកឃើញដោយប្រព័ន្ធកាមេរ៉ារបស់
សកលវិទ្យាល័យ Huelva ដែលត្រូវបានបំពាក់នៅក្នុងស្ថានិយចំនួន១០ នៅ Andalusia និង
Castilla។ ដុំភ្លើងនេះក៏ត្រូវបានគេពិនិត្យមើល នៅឯស្ថានិយតារាសាស្ដ្រនៅតំបន់ផ្សេងៗផង
ដែរ។
គួររំលឹកថា កាលពីថ្ងៃទី ៦ធ្នូ ក៏មានវត្ថុមួយដូចទៅនឹងអាចម៍ផ្កាយ បានផ្ទុះ និងចែងចាំងពន្លឺនៅ
លើអាកាសនៃតំបន់ Siberia បណ្ដាលឱ្យស្បៃរាត្រីប្រែក្លាយទៅជាភ្លឺដូចថ្ងៃមួយរំពេច។
ប្រែសម្រួល ៖ តារា
ប្រភព ៖ RT