CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ សងសឹកសម្លាប់មនុស្ស ញាក់សាច់ ថតជាប់ទាំងស្រុង តាមរយៈកាម៉េរ៉ា សុវត្ថិភាព

ព័ត៌មានអន្តរជាតិ ៖ ជាលទ្ធផល យុត្តិធម៌ពិតជាមានមែន បុរសដែលជាជនដៃដល់នោះ ត្រូវ
បានផ្តន្ទាទោស អោយជាប់ពន្ធនាគារហើយ ពោលគឺជាប់ដល់ទៅ ២០ ឆ្នាំ ឯណោះ។គួររំឭក
ផងដែរ កាលពីពេលកន្លងទៅនេះ ទំព័រសារព័ត៌មានយើងខ្ញុំ​បានចុះផ្សាយអត្ថបទនេះរួចម្តង
មកហើយ ខណៈពេលដែលវាទើបតែនឹងកើតឡើងថ្មីៗ។

ការកាត់ទោសអោយជាប់ពន្ធនាគារខាងលើនេះ អាចធ្វើទៅបាន ក្រោយពីមានការចាប់ឃា
ត់ខ្លួន   បន្ទាប់ពីគាត់បានចេញធ្វើសកម្មភាពសងសឹក ​ នោះគឺ  ពេលដែលសកម្មភាពសង
សឹក សម្លាប់មនុស្សរបស់គាត់  ត្រូវបានថតជាប់តាមរយៈប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាព   ពោល
គឺ   គាត់បានព្យាយាមបើកឡាន  ទៅបុកសម្លាប់ក្រុមបុរសបីនាក់អោយស្លាប់ អំឡុងពេល
ដែលពួកគេកំពុងតែដើរឆ្លងផ្លូវ ។

គួរបញ្ជាក់ផងដែរថា  សកម្មភាពសងសឹកសម្លាប់មនុស្សលើកនេះ  ត្រូវបានធ្វើឡើងដោយ
ជនដៃដល់ឈ្មោះ     Aqab Hussain  វ័យ ២ ១ ឆ្នាំ  ព្យាយាមបើកឡានបុកក្រុមបុរសបីនាក់
បន្ទាប់ពីពួកគេធ្លាប់បានមានរឿងជម្លោះរហូតបានប្រើអំពើហឹង្សាកាលពីពេលកន្លងទៅ។

យ៉ាងណាមិញ  ប្រភពសារព័ត៌មានដដែល  គូសបញ្ជាក់បន្ថែមអោយដឹងថា ក្រោយពីបាន
ចេញធ្វើសកម្មភាពវាយប្រហារសងសឹកហើយនោះ លោក  Hussain  ពុំបានឈប់ឡានអ្វី
នោះទេ ពោលគឺ លោកបានបន្ថែមល្បឿនបន្តទៅមុខ បំណងធ្វើការរត់គេចខ្លួនរហូតទាល់
តែបានសម្រេច។ រយៈពេល ៧ ថ្ងៃក្រោយ  ទើបជនដៃដល់រូបនេះ  ត្រូវបានក្រុមមន្រ្តីប៉ូលី
សធ្វើការចាប់ឃាត់ខ្លួនបាននៅឯអាកាសយានដ្នានអន្តរជាតិ Manchester  Airport ស្រប
ពេលដែលគាត់ធ្វើដំណើរត្រលប់ចូលស្រុកវិញ  ក្រោយពីរត់ភៀសខ្លួន    ចេញទៅក្រៅប្រ
ទេស។

គួររំឭកផងដែរថា    ករណីវាយប្រហារសម្លាប់សងសឹក  ដ៏គួរអោយញញើតមួយនេះ  បាន
កើតឡើងនៅក្នុងក្រុង Manchester ប្រទេសអង់គ្លេសកាលពីពេលកន្លងទៅថ្មីៗនេះដោយ
នៅក្នុងនោះ  ក្រុមបុរស ៣ នាក់  ដែលជាជនរងគ្រោះ  បានទទួលរងរបួសជាទម្ងន់ ខណៈ
ពេល ដែលមានការ សម្រាកព្យាបាលនៅឯមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង។

ដោយឡែក លោក  Hussain  ជាជនជាប់ចោទ  ក្រោយពីមន្រ្តីប៉ូលីសធ្វើការចាប់ឃាត់ខ្លួន
បានហើយនោះ     លោកប្រឈមការផ្តន្ទាទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះហើយ
ពោលគឺ តុលាការសម្រេចកាត់ទោសលោក អោយជាប់ពន្ធនាគារដល់ទៅ ២០ ឆ្នាំ។ ខាង
ក្រោមនេះគឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ជនអន្តោប្រវេសន៍ ៥ នាក់ ស្លាប់ ខណៈស្រែកទឹកខ្លាំងពេក នៅវាលខ្សាច់ សាហារ៉ា
- រថយន្តក្រុង ល្បងកម្លាំងជាមួយរថភ្លើង សម្លាប់មនុស្ស ១០ យ៉ាងអណោចអធម

- ចាប់ឃាត់ខ្លួនមនុស្ស ៥ នាក់ ក្រោយបើកឡាន ហ្ស៊ីប បុករះ ស្លាប់មនុស្សអស់ជាច្រើននាក់
- ខ្លោចចិត្ត ៖ ៤២ ស្លាប់ ក្រោយរថយន្តក្រុង ឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីព្រឹកមិញ
- ស្ថានទូត អាមេរិក រងការចោទប្រកាន់ ជាស្ថានីយ៍ឈ្លបយកការណ៍

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ

 


Tags: Motorist Revenge CCTV Aqab Hussain Sky news