CamNews

ព័ត៌មានអន្តរជាតិ 

រថយន្តក្រុង ល្បងកម្លាំងជាមួយរថភ្លើង សម្លាប់មនុស្ស ១០ យ៉ាងអណោចអធម

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ស៊ិនហួរ កាលពីវេលាល្ងាចម្សិលមិញថ្ងៃ
ពុធនេះ បានចេញផ្សាយអត្ថបទអោយដឹងថា យ៉ាងហោចណាស់មនុស្ស១០ នាក់បានស្លាប់
បាត់បង់ជីវិត     ស្របពេលដែល ២១   នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់  និង ស្រាល
ក្រោយពីមានគ្រោះថ្នាក់ដ៏គួរអោយរន្ធត់មួយនោះគឺ គ្រោះថ្នាក់បុកគ្នា យ៉ាងខ្លាំង រវាងរថយន្ត
ក្រុង និងរថភ្លើង។

លើសពីនេះ  ប្រភពសារព័ត៌មានដដែលបន្ថែមថា  ករណីដែលជាគ្រោះថ្នាក់ដ៏គួរអោយរន្ធត់
បង្កើតបាននូវសោកនាដកម្មដ៏នឹកស្មានមិនដល់ខាងលើនេះបានកើតឡើងកាលពីថ្ងៃពុធទី
៣០ តុលា ម្សិលមិញនេះ នៅឯក្រុង Nairobi ប្រទេសកេនយ៉ា។


បន្ថែមពីលើនេះ មន្ថ្រីប៉ូលីសប្រចាំតំបន់បានអះអាងអោយដឹងថា​ ជាការពិត គ្រោះថ្នាក់មួយ
នេះ បានកើតឡើងកាលពីវេលាព្រឹកម្សិលមិញនេះ  នៅឯផ្សា រ Mutindwa  មានទីតាំងស្ថិត
នៅតំបន់ទីប្រជុំជន Umoja ក្រុង Nairobi ។   គួរបញ្ជាក់ផងដែរថា  ភ្លាមៗនោះ  គេក៏ឃើញ
មានកិច្ចអន្តរាគមន៍ពីសំណាក់ក្រុមមន្រ្តីជំនាញក្នុងតំបន់ ក៏ដូចជា  មន្រ្តីសង្គ្រោះបន្ទាន់ផង
ដែរ ដោយនៅក្នុងនោះ បានបញ្ជូនជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុក
មួយ ដែលមានទីតាំងនៅជិតបំផុត និងកន្លែងកើតហេតុ៕


* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ចាប់ឃាត់ខ្លួនមនុស្ស ៥ នាក់ ក្រោយបើកឡាន ហ្ស៊ីប បុករះ ស្លាប់មនុស្សអស់ជាច្រើននាក់
- ខ្លោចចិត្ត ៖ ៤២ ស្លាប់ ក្រោយរថយន្តក្រុង ឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីព្រឹកមិញ
- ស្ថានទូត អាមេរិក រងការចោទប្រកាន់ ជាស្ថានីយ៍ឈ្លបយកការណ៍

- វីដេអូ ឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្រោយធ្លាក់ឧទ្ធម្ភាគចក្រ ចម្បាំងយោធា Ka-52

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Nairobi Kenya Train Bus Accident Int news