បន្ទាប់ពីបញ្ចប់ ដំណើរដឹកនាំក្រុម Netherlands នៅក្នុង World Cup ទទួលបានលេខ ៣ រួចមក លោកគ្រូ Louis Van Gaal មិនចង់ឈប់សំរាកឡើយ ហើយបានប្រញ៉ាប់ប្រញ៉ាល រៀបចំការ ហ្វឹកហាត់រួចរាល់ហើយ ។
កាលពីថ្មីៗនេះ កន្លងទៅនេះពេល World Cup មិនទាន់ចប់នៅឡើយនោះ លោកគ្រូ Van Gaal ក៏បានបញ្ជាអោយ ជំនួយការ Ryan Giggs ដាក់អោយកីឡាករ ចាប់ផ្តើមហ្វឹកហាត់ផងដែរ ។ ឥលូវនេះ ច្បាប់ថ្មីមួយ ក៏បានប្រកាសអោយ កីឡាករទាំងអស់ ធ្វើតាមផងដែរ ដោយកីឡាករ ទាំងអស់ត្រូវតែ ញ៉ាំបាយជុំគ្នា ជាមួយនិងក្រុមការងារ រៀងរាល់ពេល ដែលបានហ្វឹកហាត់រួច ។ បើតាមយើងដឹង លោកគ្រូ Van Gaal ចង់អោយការ ញ៉ាំបាយថ្ងៃ ជុំគ្នានេះដើម្បីអោយ កីឡាករ កាន់តែមានភាព ស្និតស្នាលនិងយល់ចិត្តគ្នា ដែលអាចជំនួយដល់ ពេលលេងជាមួយគ្នា ។
លោកគ្រូ Van Gaal វ័យ ៦២ ឆ្នាំនឹងមកដល់ ទីលានហ្វឹកហាត់ Carrington នៅព្រឹកថ្ងៃពុធខាង មុខនេះហើយ ដែលវានឹង ជាក្តីសង្ឃឹមថ្មីមួយ របស់អ្នកគាំទ្រ Manchester United ដែលត្រូវបាន ចាក់ចោលដោយសារ David Moyes កាលពីរដូវកាលមុន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail