CamNews

ថេបប្ល៊ែត 

IPad Air 2 នឹងបាត់បង់តំណែងជាថេប្លេត ស្ដើងបំផុត ក្នុងពិភពលោក ព្រោះ Dell Venue 8 7000 ស្ដើងជាង

Apple តែងតែមានមោទនភាពចំពោះ IPad Air 2 របស់ខ្លួន ដែលកំពុងកាន់កាប់តំណែងជា ថេប្លេត
ស្ដើងបំផុត ក្នុងពិភពលោក ប៉ុន្ដែ IPad Air 2 នឹងមិនអាចគ្រប់គ្រងតំណែងនេះ បានយូរទៀតនោះ
ទេ ព្រោះថា ឆាប់ៗខាងមុខ នឹងមានឧបករណ៍ដ៏ពិសេសមួយ មកដណ្ដើមតំណែងនេះ។

នៅក្នុងព្រឹត្តិការណ៍មួយ ដែលត្រូវបានធ្វើឡើងកាលពីដើមខែតុលានេះ Apple បានមានមោទន
ភាពជាខ្លាំង ចំពោះរូបរាងដ៏ស្ដើងរបស់ IPad Air 2 ។ ប្រការនេះ ជួយឱ្យ Apple យកបានមុខមាត់
មកវិញ បន្ទាប់ពីមានព័ត៌មានទាក់ទិននឹង ថេប្លេត Dell Venue 8 7000 ដែលត្រូវគេអះអាងថា នឹង
បង្ហាញខ្លួនមុន IPad Air 2 ព្រោះថា Dell Venue 8 7000 នឹងមានរូបរាងស្ដើងជាង ០,១មម ធៀប
នឹង IPad Air 2 របស់ Apple ។

យោងតាមព័ត៌មានថ្មីបំផុត បានឱ្យដឹងថា កិត្តិនាម “ថេប្លេត ស្ដើងបំផុតក្នុងលោក” របស់ IPad Air
2 នឹងមិនអាចនៅយូរបានប៉ុន្មានទៀតនោះទេ ដោយសារថា  Dell Venue 8 7000 ដែលជា ថេប្លេត
ស្ដើងបំផុតក្នុងលោក ជិតនឹងបង្ហាញខ្លួនក្នុងទៅផ្សារ។ ប្រភពពីទំព័រ Phonearena ឱ្យដឹងថា Dell
Venue 8 7000 នឹងត្រូវបានដាក់លក់ ចាប់ពីខែវិច្ឆិកាខាងមុខ។

ទន្ទឹមនឹងមានរូបរាងដ៏ស្ដើង Dell Venue 8 7000 ក៏ប្រើប្រាស់គ្រឿងម៉ាស៊ីនខ្លាំងក្លា ដូចជា អេក្រង់
OLED 8.4 inch រីសូលូសឹន 1600 x 2560 pixels និងប្រើឈីប Intel Atom Z3500 ។ Dell Venue 8
7000 ក៏បំពាក់បច្ចេកវិទ្យា RealSense 3D របស់ Intel ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ថតរូប​បែប 3D និងថតវីដេអូដោយមានជំនួយពីកម្មវិធីដ៏អស្ចារ្យមួយចំនួន។  Dell Venue 8 7000 នឹងត្រូវបានដាក់​
លក់ក្នុងទីផ្សារ ក្នុងតម្លៃ ៤៩៩ដុល្លារអាមេរិក៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Ibtimes/Phonearena