CamNews

ថេបប្ល៊ែត 

បរិមាណលក់ iPad Pro នៅប្រទេសចិន មិនទទួលបាន តាមការគ្រោងទុក ទាបខ្លាំងបើប្រៀបទៅនឹង iPad Air 2

គំរូថេប្ល៊ែតថ្មីរបស់ Apple គឺ iPad Pro មិនទទួលបានលទ្ធផលតាមការគ្រោងទុកនោះទេ សម្រាប់ បរិមាណលក់នៅខែដំបូង នៃការបង្ហាញខ្លួននៅប្រទេសចិន ជាមួយនឹងការលក់ចេញបានតែ ៤៩,០០០ គ្រឿងប៉ុណ្ណោះ នេះបើតាមការឲ្យដឹងពីគេហទំព័រ Digital Trends។

Apple ទទួលបានជោគជ័យយ៉ាងខ្លាំង នៅប្រទេសចិន នៅពេលលក់ចេញបាន iPhone 6S និង 6S Plus រាប់លានគ្រឿង ប៉ុន្តែលទ្ធផលល្អនេះ មិនបានកើតឡើងជាមួយនឹងស៊េរី iPad Pro នៅក្នុងខែដំបូង នៃ​ ការបង្ហាញខ្លួន នៅលើទីផ្សារធំបំផុតលើពិភពលោកនេះទេ។ តាមទិន្នន័យដែលបានផ្គត់ផ្គង់មកពីខាង TalkingData បានឲ្យដឹងថា គំរូថេប្ល៊ែត 12,9 inch របស់ Apple ទទួលបានបរិមាណលក់មិនដល់ ៥០,០០០ គ្រឿងផងសម្រាប់ ៤សប្តាហ៍ដំបូង។ នេះក៏មិនមែនជាលទ្ធផលទាបខ្លាំងនោះដែរ សម្រាប់ ផលិតផលមួយដែលមានតម្លៃថ្លៃ ប៉ុន្តែវាទទួលបានតែ 1/10 ប៉ុណ្ណោះ បើប្រៀបជាមួយនឹង បរិមាណលក់ ក្នុងពេលវេលាដូចគ្នារបស់ iPad Air 2។

ការប្រៀបធៀបបរិមាណលក់ iPad នៃដំណើរការដាក់លក់ ក្នុងខែដំបូងនៃការបង្ហាញខ្លួននៅចិន

មូលហេតុនៃការលក់មិនសូវដាច់នេះ អាចមកពីការលក់ក្នុងតម្លៃថ្លៃរបស់ iPad Pro ជាមួយនឹងតម្លៃលក់ ចាប់ពី ៥,៨៨៨ យន់ (ប្រហាក់ប្រហែល ៩០០ ដុល្លារ)។ មូលហេតុផ្សេងទៀតនោះគឺ បើប្រៀបធៀប ជាមួយនឹងទីផ្សារអាមេរិច និងទ្វីបអឺរ៉ុប គឺប្រទេសចិន ជាកន្លែងដែលល្បីល្បាញថាមានក្រុមហ៊ុនផលិត ថេប្ល៊ែត តម្លៃថោកៗ ជាច្រើនម៉ូតច្រើនម៉ាក។ នេះមិនទាន់បានគិតទៅដល់ក្រុមហ៊ុន Lenovo (ម្ចាស់ផ្ទះ របស់ទីផ្សារនេះ) ដែលកំពុងតែលក់ដាច់បានរាប់លានគ្រឿងថេប្ល៊ែត ក្នុងមួយឆ្នាំៗ។


Apple បានសង្ឃឹមទុកថា នឹងលក់ iPad Pro បានចំនួន ២,៦លានគ្រឿង នៅក្នុងឆ្នាំ២០១៥។ អតិថិជន ដែលពួកគេផ្តោតទៅលើនោះ គឺជាពួកអ្នកជំនួញ ដែលចង់បាននូវ ថេប្ល៊ែតមួយមាន Performance ខ្ពស់ និងអេក្រង់ធំ។ ជាក់ស្តែង ប្រហែលនេះគឺជាគោលដៅដែលមិនអាចទៅរួច សម្រាប់ក្រុមហ៊ុន Apple នៅក្នុងឆ្នាំ ២០១៥ នេះ៕

- អានអត្ថបទ៖ ខុសពីលើកមុន iPhone 6C អេក្រង់ ៤អ៊ីន នឹងបង្ហាញណែនាំនៅខែមេសា រួមជាមួយនឹង Apple Watch ជំនាន់ថ្មី
អានអត្ថបទ៖ លេចចេញបន្ថែម នូវរូបភាពស្អាតៗ និងវីដេអូស្តីពី HTC One X9 ដែលជាស្មាតហ្វូន ខ្លាំងជាង One A9

 

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Digital Trends, Vreview


Tags: iPad Pro iPad Air 2 Tablet Apple Hightech