CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple ចាប់ផ្តើមផលិត iPad Air 2 ពីចុងខែមិថុនានេះ

បើតាមប្រភពព័ត៌មានពីគេហទំព័រកូរ៉េខាងត្បូង ETNews បានឲ្យដឹងថា ឧបករណ៍គ្រឿងផ្សំផ្នែកមួយ ចំនួនរបស់ iPad Air ជំនាន់បន្ទាប់ បានត្រៀមរួចជាស្រេច ដើម្បីធ្វើការផលិតចេញនៅចុងខែនេះ។ ពេលវេលានៃការបង្ហាញខ្លួននៃឧបករណ៍នេះ លទ្ធភាពច្រើននៅតែដូចនឹងកាលវិភាគបង្ហាញខ្លួន ដូច រាល់ឆ្នាំ ពោលនៅក្នុងខែតុលា រួមជាមួយនឹង iPad Mini ជំនាន់ទី៣។ 

iPad Air 2 ចាប់ផ្តើមធ្វើការផលិត ដើម្បីឲ្យទាន់ការបង្ហាញខ្លួន នៅក្នុងខែតុលា (រូបភាព៖ BGR)

iPad Air 2 នៅតែរក្សារូបរាងដដែល បើប្រៀបជាមួយម៉ូដែល ដែលបានបង្ហាញខ្លួនកាលពីឆ្នាំទៅ ដោយមានអេក្រង់ទំហំ 9,7 inch កំរិតរីសូលុយហ្សិន 2.048 x 1.536 pixel និងកំរិតដង់ស៊ីតេភិចហ្សែល 264 ppi។ ប្រភពព័ត៌មានក៏បានឲ្យដឹងថា LG នឹងក្លាយជាដៃគូសហការផ្គត់ផ្គង់អេក្រង់ iPad ដល់ Apple ជាមួយនឹងបរិមាណផលិត តាមការរំពឹងទុក នៅក្នុងខែដំបូងគឺចំនួន ៦,២ លានគ្រឿង។ បណ្តា ក្រុមហ៊ុនផលិតផ្សេង នឹងធ្វើជាដៃគូសហការជាមួយ Apple ផលិតអេក្រង់ នោះគឺ Samsung និង Sharp។

iPad Air 2 ផ្តោតទៅលើការផ្លាស់ប្តូរ ស្តីពីលក្ខណៈសម្បត្តិនៅខាងក្នុង ជាមួយនឹងការប្រើ CPU A8, កាមេរ៉ាក្រោយដំឡើងពី 5 ឡើងដល់ 8 megapixel និងកាមេរ៉ាមុខពី 1,2 ឡើងដល់ 1,5 megapixel។ Hardware ថ្មីនឹងជួយឧបករណ៍មានដំណើរការលឿនជាងមុនប្រហែល 50% បើប្រៀបជាមួយនឹង ជំនាន់មុន។ បើប្រៀបជាមួយនឹងអេក្រង់, CPU និងកាមេរ៉ានឹងចាប់ផ្តើមធ្វើការផលិតយឺតជាងបន្តិច គឺនៅក្នុងខែក្រោយ។

ETNews មិនបានរំលឹកពីការបំពាក់ Sensor ស្គែនក្រយៅដៃនៅលើ iPad Air 2 នោះទេ ប៉ុន្តែបណ្តា ប្រភពព័ត៌មានស្ទើរតែទាំងអស់កាលពីពេលមុន សុទ្ធតែបានបញ្ជាក់ថា វាមានបំពាក់ Sensor នេះ៕ 

 

ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress


Tags: Apple iPad Air 2 Table Hightech