CamNews

ព័ត៌មានបច្ចេកវិទ្យា 

ផ្កាយ Gliese 710 អាចធ្វើឱ្យមានភ្លៀងផ្កាយដុះកន្ទុយ វាយប្រហារផែនដី នាពេលអនាគត

ផ្កាយមួយដែលជិតនឹងបុកប្រព័ន្ធព្រះអាទិត្យ កំពុងក្លាយជាការគំរាមចំពោះផែនដី ក្នុងអំឡុង ១០
លានឆ្នាំខាងមុខ។

ផ្កាយដុះកន្ទុយ អាច​នឹងវាយប្រហារផែនដី នៅពេលផ្កាយ Gliese 710
ហោះមកក្បែរព្រះអាទិត្យ
 

ទិន្នន័យដែលបានមកពីស្ថានិយត្រួតពិនិត្យអវកាស Gaia នៃទីភ្នាក់ងារអវកាសអឺរ៉ុប បានបង្ហាញ
ថា ផ្កាយ Gliese 710 ដែលកំពុងឆេះ អាចនឹងបង្កើតឱ្យមានភ្លៀងផ្កាយដុះកន្ទុយ គំរាមដល់ជីវិត
នៅលើផែនដី នេះបើតាមការចុះផ្សាយរបស់ Gizmodo កាលពីថ្ងៃទី ២២ធ្នូ។

អ្នកវិទ្យាសាស្ដ្រ Filip Berski និង Piotr Dybczński មកពីសកលវិទ្យាល័យ Adam Mickiewicz
ប្រទេស ប៉ូឡូញបានធ្វើការពិនិត្យឃើញថា ផ្កាយ Gliese 710 អាចនឹងបំលាស់ទីឆ្លងកាត់ពពក
Oort ដែលសម្បូរដោយផ្កាយដុះកន្ទុយ ថ្ម ធូលី នៅជុំវិញប្រព័ន្ធព្រះអាទិត្យ។ បើសិនប្រការនេះ
កើតឡើង ទំនាញដ៏ខ្លាំងរបស់ផ្កាយ Gliese 710 ដែលធ្ងន់ជាងព្រះអាទិត្យ ៦០% នេះ អាចនឹង

ធ្វើឱ្យភ្លៀងអាចម៍ផ្កាយត្រូវប្ដូរទិស និងតម្រង់មករកផែនដី។ អ្នកវិទ្យាសាស្ដ្រអះអាងថា ផែនដី
អាចនឹងទទួលឥទ្ធិពលពីបញ្ហាខាងលើ។

តាមការព្យាករណ៍របស់ក្រុមអ្នកវិទ្យាសាស្ដ្រខាងលើ ផ្កាយ Gliese 710 នឹងមិនមកក្បែរព្រះ
អាទិត្យក្នុងអំឡុង ១,៣៥លានឆ្នាំខាងមុខ។ ស្ថិតក្នុងកញ្ចុំផ្កាយ Sepens Cauda ផ្កាយ Gliese
710 កំពុងស្ថិតនៅឆ្ងាយពីផែនដីប្រមាណជា ៦៤ឆ្នាំពន្លឺ។ បើសិន ផ្កាយ Gliese 710 ហោះ
តម្រង់មកកាន់ព្រះអាទិត្យ នោះវានឹងមានចម្ងាយពីផែនដី ១,៩ពាន់ពាន់លានគីឡូម៉ែត្រ។

ពពក Oort ដែលនៅជុំវិញប្រព័ន្ធព្រះអាទិត្យ សម្បូរដោយ​ផ្កាយដុះកន្ទុយ និង​អាចម៍ផ្កាយ

ក្នុងវិស័យអវកាស គម្លាតខាងលើត្រូវបានចាត់ទុកថា ជិត។ គម្លាតនេះត្រូវបានវាយតម្លៃថា ជា
គ្រោះថ្នាក់ធំបំផុត ដែលផែនដីត្រូវប្រឈម ក្នុងអំឡុង ១០លានឆ្នាំខាងមុខ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail


Tags: ផ្កាយ Gliese 710 អាចម៍ផ្កាយ ផែនដី