CamNews

ព័ត៌មានបច្ចេកវិទ្យា 

កូរ៉េខាងជើងប្រកាសថា នឹងឡើងទៅឋានព្រះចន្ទ ក្នុងអំឡុង ១០ឆ្នាំទៀត

យោងតាមអ្នកជំនាញការជាន់ខ្ពស់នៅទីភ្នាក់ងារអវកាសព្យុងយ៉ាង បានឱ្យដឹងនៅលើគេហទំព័រ
Associated Press កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ កូរ៉េខាងជើង បច្ចុប្បន្ន កំពុងមានគម្រោងនឹង
បញ្ជូនមនុស្សឡើងទៅលើឋានព្រះចន្ទ ក្នុងអំឡុង ១០ឆ្នាំខាងមុខ។

កូរ៉េខាងជើង នឹងត្រូវចំណាយពេលយ៉ាងតិច​ម្ភៃឆ្នាំទៀត​ ទើប​អាចផលិត​បានកាំជ្រួច
ឡើងទៅឋានព្រះចន្ទ

Hyon Kwuang II អគ្គនាយកគ្រប់គ្រងផ្នែកវិទ្យាសាស្ដ្ររបស់ទីភ្នាក់ងារអវកាសជាតិ បានអះអាងថា ការសម្រេចិត្តរបស់អន្តរជាតិនឹងមិនអាចរារាំងនូវការប្រឹងប្រែងរបស់ប្រទេសនេះ ក្នុងការបាញ់
បង្ហោះផ្កាយរណបបន្ថែមទៀត ឡើងទៅគន្លងគោចរ ចាប់ពីពេលនេះដល់ឆ្នាំ ២០២០។

Hyon Kwuang II ប្រកាសក្នុងនាមជា ប្រទេសកូរ៉េខាងជើងថា ៖ “អាមេរិក និងសម្ព័ន្ធមិត្ត បាន
ព្យាយាម​រារាំងការអភិវឌ្ឍវិស័យឧស្សាហកម្មអាកាសចរណ៍និងអវកាសរបស់យើងខ្ញុំ ប៉ុន្តែ កូរ៉េខាង
ជើងនៅតែបន្តវិនិយោគទៅលើវា ឆ្ពោះទៅកាន់ការគ្រប់គ្រងអវកាស និងដោតទង់ជាតិនៅលើឋាន
ព្រះចន្ទ”។

ក្រៅពីនេះ Hyon ក៏បាននិយាយអំពីផែនការ ៥ឆ្នាំរបស់ពួកគេ ដែលដឹកនាំដោយលោក Kim Jong
Un នឹងផ្ដោតទៅលើការបាញ់បង្ហោះផ្កាយរណបអង្កេត និងតាមដាន ទៅតាមគម្លងគោចររបស់
ផែនដី “ដើម្បីដោះស្រាយបញ្ហាដែលមានរបស់ប្រព័ន្ធទំនាក់ទំនង ទូរគមនាគមន៍ យោងទៅតាម​ដំណើរការរបស់ផ្កាយរណបអណ្ដែតមួយកន្លែង (geostationary satellite)”។

បើសិនជាជោគជ័យ វានឹងត្រូវបានចាត់ទុកថាជាជំហានដ៏ធំមួយរបស់កូរ៉េខាងជើងក្នុងវិស័យអភិ
វឌ្ឍប្រភេទផ្កាយរណបនេះ។

Hyon ថ្លែងថា ៖ “នេះគ្រាន់តែជាជំហានចាប់ផ្ដើមនៃការគ្រប់គ្រងព្រះចន្ទរបស់យើងខ្ញុំតែប៉ុណ្ណោះ”។
Hyon បន្តថា “ការសាកល្បង និងការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ដ្រអវកាសនឹងត្រូវបានធ្វើឡើង
ពិសេសគឺការស្វែងយល់ពីព្រះចន្ទ ក៏ដូចជាបណ្ដាភពផ្សេងៗ”។

អ្នកជំនាញការជនជាតិអាល្លឺម៉ង់ Markus Schiller ដែលជាអ្នកស្រាវជ្រាវអំពីកាំជ្រួចរបស់កូរ៉េខាង
ជើង បានថ្លែងនៅលើទំព័រ Associated Press ថា ការបង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង ឡើង
ទៅកាន់គន្លងគោចរផែនដី ប្រហែលជាមានភាពងាយស្រួលជាងការឡើងទៅឋានព្រះចន្ទ។ បើ
សិនជាបន្តប្រឹងប្រែង ក្រុងព្យុងយ៉ាងនឹងចំណាយពេលយ៉ាងតិច ២០ឆ្នាំទៀត ទើបអាចបាញ់បង្ហោះ
កាំជ្រួចឡើងទៅឋានព្រះចន្ទ។

Schiller ថ្លែងថា ៖ “ចំពោះការយល់ឃើញរបស់ខ្ញុំ កម្មវិធីវិទ្យាសាស្ដ្រអវកាសរបស់ពួកគេ នឹងជួប
ឧបសគ្គច្រើនទៀត មុននឹងក្លាយជាការពិត”៕


ប្រែសម្រួល ៖ បុត្រា


Tags: កូរ៉េខាងជើង ឋានព្រះចន្ទ