ម៉ាឌ្រិដ៖ យោងតាមទី ភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួបានឲ្យដឹងថា ការតាំងពិព័ណ៌ទូរស័ព្ទដៃ
ពិភពលោក(MWC) និងប្រារព្ធឡើងនៅថ្ងៃច័ន្ទនេះ ក្នុងទីក្រុង បាសេឡូណា នៃ ប្រទេស អេស្ប៉ាញ
រហូតដល់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៣ ដែលជាការដាក់បង្ហាញ ការវិវឌ្ឍន៍ នៃប្រតិបត្តិការ
ប្រើប្រាស់ និងបច្ចេកទេស ថ្មីៗរបស់ ពិភព លោក។
ក្រុមហ៊ុន នាំមុខ លើវិស័យ ផលិតទូរស័ព្ទ ចល័តជាច្រើន នឹងបង្ហាញបច្ចេកវិទ្យាចុងក្រោយ របស់
ពួកគេក្នុង ការធ្វើ ទំនាក់ ទំនងតាមទូរស័ព្ទទូទាំងពិភពលោក អំឡុងពេល នៃពិព័ណ៌របស់ MWC
ធ្វើឡើងនៅឆ្នាំ២០១៣ នេះ ដែលត្រូវ បានគេរំពឹងទុកថា នឹងមានវត្តមានអ្នកចូលរួម ប្រមាណ ពី
៦០.០០០ ទៅ ៧០.០០០នាក់។
ការធ្វើសន្និសីទ ជាបន្តបន្ទាប់ និងផ្តល់ជូន ព័ត៌មានដោយn អ្នកជំនាញ ដែលមកពីសហគ្រាស និង
ក្រុមហ៊ុនដែល បានរកឃើញនូវបច្ចេកវិទ្យាថ្មីៗជាច្រើនផងដែរ។ ពិពណ៌ MWC កាលពីឆ្នាំមុន អាច
រកចំណូលបាន រហូត៣០០លាន អឺរ៉ូ ស្មើនឹង៣៩៥លាន ដុល្លារអាមេរិក ដែលចំណូលទាំងនេះបាន
មកពីការលក់សំបុត្រ ខណៈដែលផ្តល់ជូន ការងារ រយៈពេលខ្លីដល់មនុស្ស ៦.៥០០នាក់លើផ្នែក
ផ្តល់សេវាកម្ម។ ក្រុមអ្នករៀបចំកម្មវិធី រំពឹងទុក ថាការប្រារព្ធធ្វើនៅឆ្នាំនេះអាចនឹងប្រសើរជាងបណ្តា
ឆ្នាំកន្លងទៅ។
គួរបញ្ជាក់ផងដែរថា ការរៀបចំពិព័ណ៌នៅឆ្នាំនេះ នឹងផ្តោតលើការធ្វើកុងត្រាដោយគ្មានការ ចំណាយ
និង ការដាក់ បញ្ចូល បច្ចេកវិទ្យា។ ប្រតិបត្តិករលើផ្នែគទូរគមនាគមន៍ជាច្រើន នឹង អាចមានលទ្ធភាព
ផ្តល់នូវ ការវិវត្តន៍ដ៏ យូរ អង្វែងជំនាន់ទីបួន (LTE) ចាប់ពីឆ្នាំ ២០១៤ខាង មុខនេះទៅទៅ។ នេះបើតាម
ការលើកឡើងរបស់លោក វីចទ័រ កាលវ៉ូ សូតេឡូ រដ្ឋមន្ត្រីទូរគមនាគមន៍អេស្ប៉ាញ។លោករដ្ឋមន្ត្រីបាន
បន្តទៀតថា “យើងនឹងឃើញការ វិវឌ្ឍន៍ បច្ចេកវិទ្យា ទូរស័ព្ទនៅ៦ឆ្នាំខាង មុខទៀត ហើយបច្ចេកវិទ្យា
នេះ និងផ្តល់ប្រាក់ចំណេញជាច្រើន ដែលយើងទាំងអស់គ្នាចង់ផ្តល់ជូន”។ អ្នករៀបចំពិព័ណ៌ប្រមាណ
ជា ១.៥០០នាក់មកពី១៤០ប្រទេស និងតំបន់លើពិភពលោក ដោយរួមមានក្រុម ហ៊ុនApple, Huawei,
Sharp, ZTE, Samsung និង Nokia នឹងចូលរួម ក្នុងការពិព័ណ៌ពិភពលោកនេះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល