ភ្នំពេញ៖ រឿងមិនល្អៗតែងតែ កើនមានឡើងមិនដាច់សោះ ចំពោះក្រុមហ៊ុនទូរស័ព្ទចល័ត Smart។
ព័ត៌មាននៃការរិះគន់ ប្រព័ន្ធទូរស័ព្ទ Smart ពាក់ព័ន្ធបញ្ហាប្រើប្រាស់អ៊ីនធើណេត យឺតមិនទាន់រសាត់
បាត់ផង ស្រាប់តែពេលនេះ មានការត្អូញត្អែរពីអ្នកប្រើប្រាស់ថា ពិបាកទំនាក់ទំនងគ្នានិង និយាយ
គ្នា ទៀតហើយ។
អ្នកប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ Smart ដែលភាគច្រើនជាយុវវ័យ បាននាំគ្នារអ៊ូថា ប៉ុន្មានថ្ងៃនេះ ការប្រើ
ប្រាស់បណ្តាញទូរស័ព្ទ Smart ហាក់រអាក់រអួល ពិបាកទំនាក់ទំនងនិយាយជាមួយគ្នាខ្លាំងណាស់។
អ្នកប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ Smart បានយកបណ្តាញទំនាក់ទំនង Facebook ធ្វើជាសមរភូមិរិះគន់
ក្រុមហ៊ុនទូរស័ព្ទស្មាតទៀតផង។ ក្នុង Page ដែលមានឈ្មោះថា យុវជន Facebook បាន សរសេរ
និងធ្វើការចែកចាយបន្តគ្នាថា «ក្រុមហ៊ុនទូរសព្ទ័ Smart ប៉ុន្មានថ្ងៃនេះនិយាយ ស្តាប់គ្នាមិនបាន
សោះ?»។ ដោយឡែកអ្នកលេងម្នាក់ទៀតឈ្មោះ La Funni បានបន្ទរចំពោះការលើកឡើងនេះ
ដោយអះអាងថា ខ្លួនដែលប្រើប្រព័ន្ធ Smart ក៏ជួយបញ្ហាដូចគ្នានេះដែរ ក្នុងប៉ុន្មានថ្ងៃនេះ។
យ៉ាងណាក៏ដោយចំពោះការរអ៊ូរបស់អ្នកប្រើប្រាស់បណ្តាញទូរស័ព្ទ Smart នេះ LookingTODAY
មិនអាចទំនាក់ទំនងសុំការបញ្ជាក់ពី ក្រុមហ៊ុនទូរស័ព្ទចលត Smart បានទេ នៅរសៀលថ្ងៃទី ១៨
ខែតុលា ឆ្នាំ២០១៣នេះ។
គួរបញ្ជាក់ថា នៅរយៈពេលចុងក្រោយនេះ គេសង្កេតឃើញក្រុមហ៊ុនទូរស័ព្ទ Smart ហាក់ទទួល
រងនូវការរិះគន់យ៉ាងច្រើន ពីសំណាក់អ្នកប្រើប្រាស់។ នាពេលកន្លងមកបញ្ហាទាំងអស់ ដែលបាន
កើនឡើងក្រុមហ៊ុនទូរស័ព្ទនេះ តែងតែទម្លាក់កំហុតថា មកពីបញ្ហាបច្ចេកទេស និងសុំឲ្យអតិថិជន
យោគយល់៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- លេចចេញរូបខ្មោច ពេលថតរូបតាម iPhone ផ្អើលអស់អ្នកថត (មានវីដេអូ)
- Nexus 5 លេចចេញនៅលើ Google Play Store តំលៃ ៣៤៩ ដុល្លារ សម្រាប់ Version 16 GB
- ពូកែមែន ! កែសម្ផស្ស ពីនារីអាក្រក់ ទៅជាស្អាតបំផុត (Video inside)
- Samsung Galaxy S5 អាចនឹងមាន Sensor ស្គែនក្រសែភ្នែក ដើម្បីការពា សុវត្ថិភាព
- iPhone 2G ក្លាយជាស្មាតហ្វូន កម្រ មានតំលៃលក់ខ្ទង់ពាន់ដុល្លារ
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល