គ្រឿងផ្សំ
-ជើងមាន់ ១/២ គ.ក្រ
-ឆ្អឹងមាន់(យកតេផ្នែកឆ្អឹង) ២ ក្បាល
-ខ្ញីចាស ៣ ចំណិត
-អំបិលម៉ដ្ឋ ១ ស្លាបព្រាកាហ្វេ
-ឬសជីរវ៉ានស៊ុយ ៤-៥ ដើម
-ទឹកស៊ុប ៧ វែកធំ
-ប៊ីចេង ឬម្សៅស៊ុបរ៉តឌី បន្តិចបន្តួច។
វិធីធ្វើ
ដំបូង យកឆ្អឹងមាន់ មកកាប់ជាដុំៗ ដាក់ក្នុងឆ្នាំង រួចដាក់ទឹកចូល ប្រមាណ ៨-១០វែក ស្ងោរ
ឱ្យពុះ ដោយប្រើភ្លើងខ្លាំងមួយសន្ទុះ សឹមបន្ថយភ្លើង រម្ងាស់រហូតទឹកឡើងថ្លាសឹម បិទភ្លើង។
បន្ទាប់មក យកជើងមាន់ មកលាងទឹកឱ្យស្អាត កាប់ជា ២កំណាត់ៗ ដាក់ក្នុងឆ្នាំង ដួសទឹក
ស៊ុបដាក់ ៧វែងធំ រួចដាក់ខ្ញី, ឬសជីរវ៉ាន់ស៊ុយ ចូល រម្ងោស់ឱ្យពុះ ដោយឧស្សាហ៍ដួស ពពុះ
ចេញផង រួចបន្ថយភ្លើង ដាក់អំបិល និងប៊ីចេង ឬម្សៅស៊ុបរ៉តឌី ចូល រួចភ្លក្សរសជាតិ ជាការ
ស្រេច៕
ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian