កែវយិត សំរាប់សង្កេតតារានៅលំហអាកាស Hubble ទើបតែរកឃើញនូវផ្កាយដុះកន្ទុយមួយ
ដែលមានលទ្ធភាពក្លាយទៅជា វត្ថុដ៏ភ្លឺដូចព្រះច័ន្ទ នៅខែ វិច្ឆិកា ខាងមុខនេះ។
Hubble បានថតរូបជិតបំផុត ដំបូងគេស្តីពី ISON (ឈ្មោះរបស់ផ្កាយដុះកន្ទុយ) កាលពីថ្ងៃទី១០
ខែមេសា កន្លងទៅនេះ ពេលដែលផ្កាយដុះកន្ទុយនោះ ស្ថិតនៅចម្ងាយពីផែនដីប្រហែល ៦៣០
លាន គីឡូម៉ែត, នេះបើតាម National Geographic ចុះផ្សាយ។
បច្ចុប្បន្ន បើយើងសង្កេតមើល ISON តាមរយះកែវយិតទំហំធំមួយ ពួកយើងអាចមើលឃើញតែ
បន្លឺព្រិលៗមួយប៉ុណ្ណោះ។ ប៉ុន្តែបណ្តាតារាវិទូ បានសន្និដ្ឋានថា វានឹងភ្លឺច្បាស់ដូចជាព្រះច័ន្ទ នៅ
លើផ្ទៃមេឃនាពេលយប់ នៅខែវិច្ឆិកា ឆ្នាំនេះ។ ដូច្នេះហើយ ពួកគេបានហៅវាថា "ផ្កាយដុះកន្ទុយ
នៃសតវត្សរ៍" ។
ផ្អែកទៅលើឯកសាររបស់ Hubble, បណ្តាតារាវិទូបានឲ្យដឹងថា ផ្កាយដុះកន្ទុយ ISON មានទទឹង
ចាប់ពី ៤,៨ គ.ម ដល់ ៦,៤ គ.ម ។ កន្ទុយរបស់វា មានអង្កត់ផ្ចិតជិត ៥.០០០ គ.ម។
នៅក្នុងរូបភាពថ្មីបំផុតដែល Hubble ថតបាន ISON វាគឺជាដុំធូលីមួយហោះឆ្ងាយពីផែនដី។ បណ្តោយ
របស់វា មានប្រវែងដល់ទៅ ៩១.២០០ គ.ម ។
ក្រុមតារាវិទូជឿថា នេះគឺជាលើកទីមួយហើយដែល ISON ហោះពីខាងក្រៅ ចូលមកមជ្ឈមណ្ឌលនៃ
ប្រព័ន្ធព្រះអាទិត្យ។ ផ្អែកតាមគន្លងរបស់វា ពួកគេបានឲ្យដឹងថា ISON នឹងហោះទៅជិតព្រះអាទិត្យនៅ
ថ្ងៃទី ២៨ ខែវិច្ឆិកា ខាងមុខនេះ៕
ដោយ៖ សិលា
ប្រភព៖ VE