ភពថ្មីនេះ គឺជាភពដែលនៅជិតព្រះអាទិត្យបំផុត ពោលគឺមានចម្ងាយត្រឹមតែ ៤,២ឆ្នាំពន្លឺប៉ុណ្ណោះ
ហើយមនុស្សអាចនឹងទៅដល់ភពនោះ ក្នុងសតវត្សរ៍នេះ។
ក្រុមអ្នកវិទ្យាសាស្ដ្រនៅស្ថានីយតារាសាស្ដ្រអឹរ៉ុបខាងត្បូង (European Southern Observatory –
ESO) បានទទួលស្គាល់ថា ពួកគេបានរកឃើញភពមួយដែលដូចទៅនឹងផែនដី ស្ថិតក្រៅប្រព័ន្ធ
ព្រះអាទិត្យ។ ប្រការដែលអស្ចារ្យគឺថា ភពនេះស្ថិតក្នុងតំបន់ដែលអាចឱ្យមនុស្ស និងសត្វ ឬរុក្ខជាតិ
រស់នៅបាន ហើយវានៅក្បែរ Proxima Centauri ដែលជាផ្កាយមួយនៅជិតព្រះអាទិត្យបំផុត គឺមាន
ចម្ងាយប្រមាណជា ៤,២ឆ្នាំពន្លឺពីព្រះអាទិត្យ។
មកដល់ពេលនេះ អ្នកវិទ្យាសាស្ដ្របានរកឃើញភ័ស្ដុតាងអំពីភពមួយដែលកំពុងវិលជុំវិញផ្កាយ
Proxima Centauri។ ភពដែលត្រូវបានគេដាក់ឈ្មោះថា Proxima b នេះ ត្រូវបានគេគន់គូរឃើញ
ថា មានទំហំធំជាងផែនដីប្រហែល ១,៣ដង។
ភព Proxima b មានចម្ងាយពីផ្កាយ Proxima Centauri ត្រឹមតែ ៧លានគីឡូម៉ែត្រ ស្មើនឹង ៥%នៃ
រយៈចម្ងាយពីផែនដីទៅព្រះអាទិត្យ។ ប៉ុន្តែ សីតុណ្ហភាពរបស់ផ្កាយ Proxima Centauri គឺទាប
ជាងព្រះអាទិត្យ ដូច្នេះភព Proxima b នៅតែជាកន្លែងដែលអាចឱ្យមានជីវិតរស់នៅបានព្រោះ
វាអាចនឹងមានទឹកក្នុងសភាពរាវនៅលើផ្ទៃរបស់វា។
គេនៅមិនទាន់ប្រាកដថា ភពនេះ មានបរិយាកាសហើយ ឬនៅ។ ព្រោះថា Proxima Centauri គឺ
ជាផ្កាយដែលធ្វើសកម្មភាពខ្លាំង ហើយភព Proxima b អាចនឹងទទួលឥទ្ធិពលពីវិទ្យុសកម្មខ្ពស់
ជាង ៤០០ដង បើធៀបនឹងផែនដី។ វិទ្យុសកម្មខ្លាំងបែបនេះ អាចបក់ផាត់បរិយាកាសរបស់ភព
នេះបាន។
ប្រការដែលមនុស្សយើងចង់បានបំផុតនាបច្ចុប្បន្ន គឺនៅក្នុងជំនាន់មនុស្សបន្ទាប់ យើងនឹងអាចបាញ់
បង្ហោះនូវយានអវកាសដែលមានល្បឿនលឿន។ បច្ចុប្បន្ន យើងមានគោលដៅច្បាស់លាស់ និង
អស្ចារ្យសម្រាប់ការធ្វើដំណើរដែលមានរយៈពេលរាប់សិបឆ្នាំ។ នៅក្នុងសតវត្សរ៍នេះ យើងនឹងរក
ឃើញចម្លាយសម្រាប់សំនួរដែលសួរថា “តើមនុស្សកំពុងមានភាពឯកោក្នុងលំហអវកាសដ៏ធំធេង
នេះ?”។
ប្រែសម្រួល ៖ តារា