អង់គ្លេស៖ នៅពេលដែលមន្ដ្រីជំនាញ ផ្នែកអាកាសធាតុ បានចេញផ្សាយថា អាកាសក្នុងថ្ងៃ
ម្សិលមិញនេះ មានលក្ខណៈល្អខុសប្លែកពីធម្មតា ពោល គឺនិងមានកំដៅ នឹងសីតុណ្ហភាព
ឡើងដល់ ២៦.៤ C នោះ គឺបានធ្វើអោយមនុស្សជាច្រើន ក្នុងក្រុងមួយចំនួន នៃប្រទេសអង់
គ្លេស ហាក់បីដូចជាមានភាពរីករាយជាខ្លាំង។
បើយើងក្រឡេកមើល សកម្មភាពសិស្សនារីៗវិញ នៅពេលដែលមិនមានភ្លៀងធ្លាក់ ហើយ
បែរជាមានអាកាសធាតុក្ដៅ ដូចបានប្រាប់ខាងលើបែបនេះ គឺពួកគេ បាននាំគ្នា ចេញទៅ
កំសាន្ដនៅកន្លែងសប្បាយផ្សែងៗគ្នា ដោយអ្នកខ្លះ គេបានទៅឆ្នេរសមុទ្រ ឯអ្នកខ្លះទៀត ក៏
បានទៅតាមមាត់ទឹក ឬសួនច្បារ ដែលមានធម្មជាតិស្រស់បំព្រងជាដើម។ ចូរមើលសកម្ម
ភាពរបស់គេ ទាំងអស់គ្នា៕
ដោយ៖ រដ្ឋា
ប្រភព៖ newsday