CamNews

ព័ត៌មានអន្តរជាតិ 

ទីប្រឹក្សាជាន់ខ្ពស់របស់លោក Trump ទទួលស្គាល់ថា ចាញ់ប្រៀបលោកស្រី Clinton

ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់បេក្ខជនប្រធានាធិបតីអាមេរិកមកពីបក្សសាធារណរដ្ឋ បានទទួលស្គាល់
ថា លោក Donald Trump កំពុងតែចាញ់ប្រៀបគូប្រជែកមកពីបក្សប្រជាធិបតេយ្យ លោកស្រី Hillary
Clinton ។

លោក Donald Trump ជា​បេក្ខជនប្រធានាធិបតី​អាមេរិកមកពីបក្សសាធារណរដ្ឋ

Kellyanne Conway អ្នកគ្រប់គ្រងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Donald Trump កាល
ពីថ្ងៃទី ២៣តុលាបានទទួលស្គាល់ថា លោកស្រី Clinton មានប្រៀបជាង ក្នុងនោះក៏មានផ្នែកថវិកា
ដែលអនុញ្ញាតឱ្យលោកស្រីធ្វើការឃោសនាតាមកញ្ចក់ទូរទស្សន៍នៅមុនពេលបោះឆ្នោត នាថ្ងៃទី៨
វិច្ឆិកា។

អ្នកស្រី Conway និយាយនៅលើ NBC ថា “យើងខ្ញុំបានធ្លាក់មកខាងក្រោយ”។ អ្នកស្រីបន្តថា យុទ្ធ
នាការឃោសនារបស់លោក Trump នឹងប្រឹងប្រែងដើម្បីទាក់ទាញអ្នកបោះឆ្នោតដែលកំពុងរារែក។

ការបញ្ចេញមតិខាងលើត្រូវបានធ្វើឡើងក្នុងពេលចំនួនអ្នកគាំទ្រលោកស្រី Clinton បន្តកើនឡើង
នៅក្នុងការស្ទង់មតិនានា។

Kellyanne Conway អ្នកគ្រប់គ្រងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Donald Trump

យោងតាមការស្ទង់មតិដែលត្រូវបានធ្វើឡើងដោយ Washington Post និង ABC News ចំនួនអ្នក
គាំទ្រលោកស្រី Clinton គឺកើនឡើងដល់ ៥០% ខណៈដែលអ្នកគាំទ្រលោក Trump មានត្រឹមតែ
៣៨%។

ប្រែសម្រួល ៖ តារា
ប្រភព ៖ Telegraph, BBC


Tags: Donald Trump Kellyanne Conway