CamNews

កុំព្យូទ័រ 

កុំព្យូទ័រ Asus Chromebook Flip បង្ហាញខ្លួន ៖ អេក្រង់ថាច់ អាចបត់បាន ៣៦០អង្សា

ថ្ងៃនេះ (៤មករា) ក្រុមហ៊ុន Asus បានឧទ្ទេសនាមជាផ្លូវការនូវកុំព្យូទ័រលេបថបថ្មីបំផុតរបស់ខ្លួន
ដែលមានឈ្មោះថា Chromebook Flip នេះបើតាមទំព័រ gizchina។

តាមពិត មុននេះប៉ុន្មានថ្ងៃ ក្រុមហ៊ុនលក់រាយ Best Buy បានលក់ផលិតផលនេះ ជាមួយនឹងតម្លៃ
៤៩៩ដុល្លារអាមេរិក។

អំពីគ្រឿងម៉ាស៊ីន Asus បំពាក់ឱ្យ Chromebook Flip នូវអេក្រង់ថាច់ 12.5 inch full HD អាចបត់
បាន ៣៦០អង្សា, ប្រូសេសឺរ Intel Core M3, RAM 4 GB, អង្គចងចាំក្នុង 128 GB, រន្ធ microSD
រួមនឹងរន្ធ USB Type-C ចំនួនពីរ។

Asus បានឱ្យដឹងថា កុំព្យូទ័រថ្មីបំផុតរបស់ខ្លួន មានថ្មដែលប្រើបាន ១០ម៉ោង ក្រោយការបញ្ចូល
ថាមពលម្ដង។ តម្លៃរបស់ Chromebook Flip គឺ ៥០០ដុល្លារអាមេរិក៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ gizchina


Tags: កុំព្យូទ័រ Asus Chromebook Flip