CamNews

ព័ត៌មានបច្ចេកវិទ្យា 

អ្នកណា ហ្វេន នាឡិកា Sumsung ខ្លះ? បន្តិចទៀត នឹងមានអ្វីប្លែកហើយ

នាឡិការរបស់ក្រុមហ៊ុន Samsung នឹងធ្វើការបង្ហាញខ្លួនជាមួយនឹងឈ្មោះ Samsung Galaxy Watch ។


ថ្មីៗនេះក្រុមហ៊ុន Samsung បានចុះបញ្ជីស្លាកសញ្ញាដែលមានឈ្មោះ "Samsung Galaxy Watch" ជាមួយនឹងអង្គនាយកដ្ឋានកម្មសិទិ្ធបញ្ញាកូរ៉េ ។ លោកអ្នក អាចពិនិត្យមើលសំណុំឯកសារ និងឡូហ្គោក្នុងរូបភាពខាងក្រោម:


ពាក្យពេចន៍ក្នុងរូបភាពខាងលើ ហាក់ដូចជាបានទទួលស្គាល់នូវឈ្មោះរបស់ Galaxy Watch រួចហើយ។ ពាក្យចចាមអារ៉ាមពីមុន ថានាឡិការឆ្លាតវៃរបស់ក្រុមហ៊ុន Samsung នឹងចេញមកជាមួយនឹងឈ្មោះ Samsung Gear S4 ដោយឈ្មោះនេះ គឺជាការចេញបន្តបន្ទាប់គ្នានៃជំនាន់របស់នាឡិការ Samsung ដែលមាន Gear S3 និង Gear S2 មុននេះ។ ប៉ុន្តែ យើងក៏បានឮពាក្យចចាមអារ៉ាមថា វាអាចត្រូវបានគេហៅថា Galaxy Watch មិនមែន Gear S4 ដូចដែលយើងគ្រប់គ្នាបានគិតនោះទេ។
ហើយវាក៏ទំនងនឹងមានន័យថាក្រុមហ៊ុន Samsung អាចនឹងបញ្ចេញនាឡិការ ២ ក្នុងពេលតែមួយ (Galaxy Watch និង Gear S4) ឬ Samsung កំពុងតែកែសំរួលឈ្មោះរបស់ខ្លួនពី "Gear S" ទៅជា Galaxy Watch ។
សម្រាប់ព័ត៌មានបន្ថែមអំពី Samsung Gear S4 (ឬប្រហែលជា Galaxy Watch) យើងនឹងធ្វើការតាមដានជាបន្តទៀត។
ក្រុមហ៊ុន Samsung មិនបានឆ្លើយតបភ្លាមៗទៅនឹងការស្នើសុំធ្វើអត្ថាធិប្បាយនោះដែរ ៕

ប្រភព៖ អឹមអេសអិន


Tags: Technology News