កាសរបស់ Onkyo ត្រូវបានដាំពេជ្ររាប់ពាន់គ្រាប់ តម្លៃចាប់ពី ៨០.០០០ដល់ ១០០.០០០ដុល្លា
រអាមេរិក ប៉ុន្តែ ព័ត៌មានក្រៅពីនេះ មិនទាន់ត្រូវបានបង្ហើបឱ្យដឹងនៅឡើយ។
ដោយមានឈ្មោះថា Onkyo Diamond កាសនេះ បានទាក់ទាញចំណាប់អារម្មណ៍របស់ក្រុមអ្នក
បច្ចេកវិទ្យានៅឯព្រឹត្តិការណ៍ CES 2017 ដោយសារតម្លៃដ៏សែនខ្ពស់របស់វា។ ផលិតផលនេះ
ត្រូវបានដាំពេជ្រប្រហែល ២ពាន់គ្រាប់ ទម្ងន់ជាង ២០ការ៉ាត។
ដើម្បីក្លាយជាម្ចាស់ Onkyo Diamond អ្នកប្រើប្រាស់នឹងត្រូវចំណាយប្រាក់ពី ៨០.០០០ ទៅ
១០០.០០០ដុល្លារអាមេរិក អាស្រ័យលើការជ្រើសរើសទំហំ និងប្រភេទនៃត្បូង។
ម្ចាស់ផលិតផលនេះឱ្យដឹងថា ស្បែកដែលប្រើនៅលើកាសនេះ គឺ “ដូចស្បែកអូទ្រីស”។
ចំណែកគ្រោងរបស់កាសនេះ ត្រូវបានធ្វើអំពីដែកមិនច្រេះ។
សូម្បីតែប៊ូតុងចុច និងក្បាលដោត 3,5 mm ក៏ត្រូវបានដាំពេជ្រ។ ក្រុមហ៊ុន Onkyo សង្កត់ធ្ងន់ថា
នេះគឺជាត្បូងពេជ្រពិត មិនមែនជារបស់សិប្បនិម្មិតនោះទេ។
ប៉ុន្តែ ខាងក្រុមហ៊ុនមិនបានបង្ហើបឱ្យដឹងអំពីព័ត៌មានលំអិតស្អីអំពីផលិតផលនេះ។ Onkyo
សន្យាថា កាសនេះ ត្រូវបានបង្កើតឡើងដោយមានគុណភាពសម្លេងលំដាប់កំពូល ហើយការ
ដាំត្បូងពេជ្រ បានស្ដែងអំពីភាពថ្លៃថ្នូរនេះ។
គួររំលឹកថា មុននេះ ក៏មានកាសមួយប្រភេទឈ្មោះថា Beats ក៏ត្រូវបានដាំពេជ្ររាប់ពាន់គ្រាប់
ធ្វើឱ្យវាមានតម្លៃឡើងដល់ ១លានដុល្លារអាមេរិក៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ The Verge