តាមការស្រាវជ្រាវមួយបានឲ្យឃើញថា iPhone 6S បានអូសទាញអ្នកប្រើប្រាស់ឧបករណ៍ចល័តប្រើ ប្រព័ន្ធប្រតិបត្តិការ Android ផ្លាស់ប្តូរមកប្រើ iOS វិញ ក្នុងកំរិតមួយខ្ពស់ជាងគេ។
យឺតៗតែថេរ, Apple កំពុងតែអូសទាញបាន ការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ Android ពីមួយថ្ងៃទៅ មួយថ្ងៃកាន់តែមានចំនួនច្រើនឡើង។ យោងតាមរបាយការណ៍ថ្មីបំផុតមួយពី Consumer Intelligence Research Partners (CIRP) បានឲ្យឃើញថា ២៦% អ្នកដែលទិញ iPhone 6S នៅក្នុងខែដំបូង គឺជា អ្នកប្តូរពី Android មក។ កាលពីឆ្នាំមុន អ្នកប្រើប្រាស់ Android បានដណ្តើមបាន ១២% នៃបរិមាណ លក់របស់ iPhone 6 និង ២៣% បរិមាណលក់របស់ iPhone 5S ដែលតួរលេខនេះក៏យោងតាមការ ស្រាវជ្រាវខាងលើ បញ្ជាក់ឲ្យដឹងផងដែរ។
iPhone 6S និង 6S Plus បានទាក់ទាញអត្រាអ្នកប្រើប្រាស់ Android បានចំនួនយ៉ាងច្រើន បើប្រៀប ធៀបទៅនឹងមួយឆ្នាំមុន។ តាម Mike Levin សហស្ថាបនិក CIRP បានឲ្យដឹងថា កត្តានេះ គឺបាន ស្រាយបញ្ជាក់ពីលើបន្ថែម ស្តីពីកម្លាំងអូសទាញយ៉ាងខ្លាំងក្លារបស់ iPhone 6 និង 6 Plus ជាមួយនឹង អត្រាអ្នកប្រើប្រាស់ Android ប្តូរមកប្រើ iOS ក្នុងកំរិតមួយខ្ពស់បង្គួរ។ តួរលេខនេះបានឆ្លុះបញ្ចាំងពី និន្នាការរយះពេលវែងថា អ្នកប្រើប្រាស់ Android នឹងធ្វើការផ្លាស់ប្តូរបន្តិចៗម្តង មកប្រើ iOS។
ខាងក្រោមនេះ គឺជាតារាងដែលបង្ហាញពីអត្រាអ្នកប្រើប្រាស់ Android ប្តូរមកប្រើ iPhone ពីខាង CIRP:
អានអត្ថបទ៖ SmartWatch HTC One នឹងបង្ហាញណែនាំខ្លួន នៅខែកុម្ភះ ឆ្នាំ២០១៦
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងមួយទៀត គឺអ្នកប្រើប្រាស់ iPhone ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែចូល ចិត្តប្រើប្រាស់ ម៉ូដែលមានអេក្រង់ធំ។ iPhone 6S Plus បានដណ្តើមបាន ៣៧% នៃបរិមាណម៉ូដែលថ្មី ដែលបានលក់ចេញ ក្នុងនោះ iPhone 6 Plus ដណ្តើមបានតែ ២៥% ប៉ុណ្ណោះ កាលពីពេលដែលវា បង្ហាញខ្លួនកាលពីឆ្នាំ២០១៤។ Apple ច្បាស់ណាស់នឹងមិនមានការព្រួយបារម្ភពីបញ្ហានេះឡើយ ដោយសារតែវានៅតែបានចូលរួមចំណែក នៃការបង្កើនផលចំណេញដល់ក្រុមហ៊ុន៕
អានអត្ថបទ៖ iPhone 7 មានម៉ូដែលសម្រាប់ធ្វើពិសោធ ដល់ទៅ ៥ម៉ូដែលផ្សេងគ្នា
ប្រែសម្រួល៖ មង្គល
ប្រភព៖ CIRP, Zing