នៅថ្ងៃទី១០ខាងមុខនេះ ក្រុមហ៊ុន Apple នឹងធ្វើការបង្ហាញ iPhone ជំនាន់ថ្មីដែលត្រូវ បានគេ
រំពឹងទុកថា ជា iPhone 5S រួមជាមួយនឹង មុខងារស្គែនម្រាមដៃ និងអ្វីផ្សេងៗមួយ ចំនួនទៀត
ដែលខុសពី iPhone 5។ ដោយឡែកនៅថ្ងៃនេះ សារព័ត៌មានចិន បានចាប់ផ្ដើមធ្វើការ ផ្សព្វ
ផ្សាយនូវ iPhone 5S ដែល Apple នឹងបង្ហាញនៅថ្ងៃស្អែក។
ប្រភពព័ត៌មាន CTechCn បានឲ្យដឹងថា ក្រុមហ៊ុន Apple ពិតជាមាន iPhone 5S មែន ដោយ
នៅក្នុងនោះ iPhone 5S ប្រើ Chip A7 អេក្រង់៤អ៊ីង កាមេរ៉ាទំហំ ៨មេហ្គាភិចសែល។ បើទោះ
បីជាយ៉ាង ណាក៏ដោយ ព័ត៌មាននេះ នៅមិនទាន់យក ជាផ្លូវការនោះទេ ព្រោះថាខាងក្រុមហ៊ុន
Apple មិនបានប្រកាសថា iPhone ជំនាន់ថ្មីមានឈ្មោះ iPhone 5S។
គួរបញ្ជាក់ផងដែរថា iPhone 5C ដែលគ្រប់គ្នារំពឹងថាជា iPhone តម្លៃថោកប្រហែលជា មាន
លក់តែនៅក្នុង ទីផ្សារប្រទេសចិន ចំណែកនៅតាមបណ្ដា ប្រទេសផ្សេងៗ គឺមានលក់តែ
iPhone 5S៕
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល