ជំនួសមកវិញ Sony នឹងផ្ដោតទៅលើ ការផលិតឧបករណ៍ផ្សេងៗ ដែលនាំមកនូវចំណេញច្រើន
ដូចជា Play Station ឬ សេនសឺររូបភាព។ល។
នៅពេលស្ថានភាពហិរញ្ញវត្ថុមិនមានអំណោយផល បណ្ដាប្រភេទផលិតផលនានាដែលមិនបាន
នាំមកនូវផលចំណេញច្រើននឹងត្រូវគេបំបាត់ចោល ដើម្បីកាត់បន្ថយការខាតបង់។ នេះហាក់បីដូច
ជាវិធីល្អមួយ សម្រាប់ក្រុមហ៊ុនធំ។ ថ្មីៗនេះ ក្រុមហ៊ុន Samsung ឱ្យដឹងថា ពួកគេនឹងកាត់បន្ថយ
ការផលិតស្មាតហ្វូន ព្រោះថាមានផលិតផលជាច្រើន មិនបាននាំមកនូវចំណេញដូចបំណង ហើយ
នៅពេលខាងមុខ ក្រុមហ៊ុន Sony ក៏នឹងធ្វើតាម Samsung ។ ក្រុមហ៊ុន Sony របស់ជប៉ុន ត្រូវបាន
គេដឹងថា បានខាតបង់អស់ ២,១ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៤នេះ។
បណ្ដាផលិតផលស្មាតហ្វូន Xperia បើទោះជាត្រូវបានវិនិយោគយ៉ាងច្រើន ទៅលើការរចនា ក៏
ដូចជាការផលិត ប៉ុន្ដែ វាបែរជាមិនបាននាំមកនូវប្រាក់ចំណេញដូចការរំពឹងទុក។ នៅពេលខាង
មុខ ផ្នែកផលិតស្មាតហ្វូន និងទូរទស្សន៍របស់ក្រុមហ៊ុន Sony នឹងត្រូវបាត់ខ្លួន ដើម្បីផ្ដោតទៅលើ
ផ្នែកដទៃ ដែលរកបានចំណេញច្រើន គឺផ្នែក ហ្គេម Play Station និងសេនសឺររូបភាព។ គម្រោងលំអិតអំពីអនាគតរបស់ផ្នែកផលិតស្មាតហ្វូន នឹងត្រូវបានប្រកាសជាផ្លូវការ នៅចុងខែមិនា ឆ្នាំ
ក្រោយ។
បើទោះជាស្មាតហ្វូនស្រឡាយ Xperia ត្រូវបានគេវាយតម្លៃខ្ពស់ តែវានៅតែមិនអាចជួយអ្វី
ដល់ Sony
យោងតាមសម្ដីរបស់អគ្គនាយកថ្មី ផ្នែកចល័តរបស់ Sony ចំណែកទីផ្សារ ឬទំហំរបស់ក្រុមហ៊ុន
មិនមែនជាប្រការដែលពួកគេចង់ចាប់យក ប៉ុន្ដែ សំខាន់គឺចំណេញ។ តាមផែនការនេះ Sony នឹង
អាចរកចំណេញពីហ្គេម ឡើងដល់ ១៣,៦ពាន់លានដុល្លារ។ ចំណែកផ្នែកផលិតសេនសឺររូបភាព
Sony ក៏កំពុងតែរកបានចំណូល និងចំណេញច្រើន ខណៈដែល Apple នៅតែទុកចិត្តប្រើបច្ចេក
វិទ្យានេះ ហើយក្រុមហ៊ុនចិនជាច្រើន ក៏កំពុងតែងាកមកប្រើប្រាស់សេនសឺររបស់ Sony ។ ក្រុម
ហ៊ុនជប៉ុននេះ រំពឹងថា បរិមាណនៃផលិតផលសេនសឺររបស់ខ្លួន នឹងកើនឡើង ៧០% ក្នុងពេល
ខាងមុខ ដែលនឹងនាំមកនូវប្រាក់ចំណូល ប្រមាណជា ១២,៦ពាន់លានដុល្លារអាមេរិក៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Reuters