CamNews

ទូរស័ព្ទ 

Sony Xperia Z5 Premium ៖ អេក្រង់ 4K ទំហំ 5.5 inches មិនជ្រាបទឹក

ក្រុមអ្នកជំនាញផ្នែកបច្ចេកវិទ្យាបានព្យាករណ៍ថា អេក្រង់ 4K នឹងបង្ហាញខ្លួននៅលើស្មាតហ្វូន
ក្នុងអនាគត ប៉ុន្តែ ក្រុមហ៊ុន Sony បានបំពាក់អេក្រង់ប្រភេទនេះ នៅលើស្មាតហ្វូន Sony Xperia
Z5 Premium រួចទៅហើយ។

ស្មាតហ្វូនជំនាន់បន្ទាប់នៃស្រឡាយ Xperia Z ត្រូវបានគេឧទ្ទេសនាមដល់ទៅបីកំណែ រួមមាន
Xperia Z5, Xperia Z5 Compact និង Zperia Z5 Premium ក្នុងនោះ Xperia Z5 នៅតែប្រើ
អេក្រង់ Full HD និង ប្រូសេសឺរ Snapdragon 810, 3GB RAM, អង្គចងចាំក្នុង 32GB។ ប៉ុន្តែ
កាមេរ៉ារបស់វា ត្រូវបានដំឡើងទៅដល់ 23MP, សេនសឺរ Exmor RS អាចថតវីដេអូ 4K និង
Zoom 5X។

អំពីរចនារូបរាង ស្មាតហ្វូនទាំងបីនេះ មិនមានភាពខុសគ្នាច្រើនប៉ុន្មានបើប្រៀបធៀបនឹងស្មាត
ហ្វូនរាមច្បង។ Xperia Z5, Xperia Z5 Compact និង Zperia Z5 Premium នៅតែប្រើស៊ុមធ្វើ
អំពីលោហធាតុ និងកញ្ចក់ប្រភេទរឹងបង្កើតបានជាភាពរលើបរលោង រឹងមាំ។ ដោយឡែក
Xperia Z5 Premium មានរាងធំជាងគេបន្តិច ដោយសារអេក្រង់មានទំហំ 5.5 inches។

ដូចទៅនឹងស្រឡាយ Xperia Z ដទៃ ហ្វាប្លែត Xperia Z5 Premium ក៏ត្រូវបានបំពាក់បច្ចេកវិទ្យា
ទប់ទល់នឹងការជ្រាបទឹកបានយ៉ាងល្អ។ Xperia Z5 Premium អាចដំណើរការបាន​ សូម្បីតែវា
ស្ថិតនៅក្រោមទឹក ដោយមិនមានបញ្ហា។

អេក្រង់ 5.5 inches របស់ទូរសព្ទ Xperia Z5 Premium នេះ មានរីសូលូសឹន 2160x3840 pixel
(4K) ដែលអាចផ្ដល់នូវដង់ស៊ីតេរូបភាពឡើងដល់ 806 ppi ខ្ពស់ជាង Galaxy S6 ដែលមាន
កម្រិតត្រឹមតែ 577 ppi រីសូលូសឹន 2K។

មកដល់ពេលនេះ Xperia Z5 Premium មានវត្តមាននៅតែក្នុងព្រឹត្តិការ IFA 2015 និងមិនទាន់
ត្រូវបានឧទ្ទេសនាមថានឹងត្រូវដាក់លក់ក្នុងទីផ្សារណាខ្លះនៅឡើយ។

ចំពោះគ្រឿងម៉ាស៊ីន Sony បន្តប្រើប្រាស់ប្រូសេសឺរ Qualcomm Snapdragon 810។ ក្រៅពី
នេះ ទូរសព្ទនេះក៏ប្រើ RAM 3GB និងអង្គចងចាំក្នុង 32GB។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmarena


Tags: Sony Xperia Z5 PremiumXperia Z5 Compactស្មាតហ្វូន ទូរសព្ទឆ្លាតវៃ