Meizu MX5 នឹងក្លាយជាម៉ូដែលទូរស័ព្ទឆ្លាតវៃដំបូង ក្នុងប្រវត្តិសាស្ដ្រនៃបណ្ដាឧបករណ៍ Android
ដែលមានកាមេរ៉ាលំដាប់យក្សបែបនេះ។
ដើម្បីអាចប្រកួតប្រជែងក្នុងទីផ្សារ ក្រុមហ៊ុនផលិតទូរស័ព្ទ Meizu គ្រោងនឹងបញ្ចេញផលិតផលថ្មី
របស់ខ្លួន ដែលមានកាមេរ៉ាលំដាប់ខ្ពស់ មិនចាញ់ Lumia 1020 ដែលធ្លាប់បានបង្កព្យុះភ្លៀងនា
ពេលកន្លង។
ក្រោយពីរយៈពេល ១ខែនៃការបញ្ចេញ Meizu MX Pro ដែលមានគ្រឿងម៉ាស៊ីនខ្លាំងក្លា អេក្រង់
5,5 អ៊ិន្ឈ៍ QHD ឬ A 2K , ឈីប 8-core, កាមេរ៉ា 20,7MP និងមានសេនសឺរស្កេនក្រយៅដៃ ក្រុម
ហ៊ុន ផលិតទូរស័ព្ទមកពីចិន កំពុងតែត្រៀមឧទ្ទេសនាមកំណែកបន្ទាប់ ដែលមានឈ្មោះថា MX5 ។
MX5 នឹងមានអេក្រង់ចំនួន ២ នៅខាងមុខ និងខាងក្រោយ
យោងតាមអ្នកវិភាគ Sun Chang Xu ស្មាតហ្វូន MX5 នឹងត្រូវបានបំពាក់កាមេរ៉ាឡើងដល់ ៤១MP
គឺប្រហាក់ប្រហែលនឹង Lumia 1020 របស់ Microsoft ។ ក្រៅពីនេះ ស្មាតហ្វូន MX5 ក៏នឹងប្រើប្រាស់
អេក្រង់ទីពីរ e-ink នៅលើខ្នងរបស់វា ដូចទៅនឹង Yota Phone ។
MX Pro របស់ក្រុមហ៊ុនចិន Meizu
បណ្ដាព័ត៌មានផ្សេងៗរបស់ស្មាតហ្វូននេះ មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ។ ការរត់
ប្រណាំងផ្នែកគ្រឿងម៉ាស៊ីន និងកាមេរ៉ា កំពុងតែកើតឡើងយ៉ាងសកម្មភាពបំផុត ហើយគេជឿថា
ការប្រកួតប្រជែងនេះ នឹងកាន់តែខ្លាំងក្លា នាពេលខាងមុខ ពិសេសគឺបណ្ដាក្រុមហ៊ុនមកពីប្រទេស
ចិន។ ចំណែកឯក្រុមហ៊ុន Microsoft វិញ ត្រូវបាន TechRadar ដកស្រង់ការវិភាគរបស់អ្នកជំនាញ
ការ ឱ្យដឹងថា ក្រុមហ៊ុននេះ នឹងមិននៅស្ងៀមនោះដែរ បន្ទាប់ពីបានបញ្ចេញ Lumia 1020 ។ កំណែ
បន្ទាប់របស់ Lumia 1020 នឹងប្រើប្រាស់កាមេរ៉ាឡើងដល់ ៥០MP។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Androidheadline/TechRadar