នៅវេលាម៉ោង ២២ (ម៉ោង ២១ នៅកម្ពុជា) ថ្ងៃទី ១៥កញ្ញា ប្រទេសចិនបានបាញ់បង្ហោះស្ថានិយ
អវកាសទីពីរដែលមានឈ្មោះថា Tiangong-2 ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan
(Jiuquan Satellite Launch Center) នៅសមុទ្រខ្សាច់ Gobi។
Tiangong-2 គឺជាបន្ទប់ពិសោធមួយដែលស្ថិតក្រោមការបញ្ជាពីមនុស្សដែលចិនចង់ហោះហើរជុំ
វិញពិភពលោក ចាប់ពីឆ្នាំ ២០២២។ Tiangong-2 មានប្រវែង ១៥ម៉ែត្រ។
តាមគម្រោង នៅខែក្រោយ អវកាសចរចិនពីរនាក់នឹងឡើងទៅកាន់ Tiangong-2 ហើយចាប់ផ្ដើម
ធ្វើការសិក្សាស្រាវជ្រាវ។ ក្រុមអវកាសចរនេះនឹងធ្វើការនៅលើ Tiangong-2 រយៈពេលមួយខែ។
នៅពេលឡើងដល់ស្ថានិយអវកាសនេះ អវកាសចរនឹងធ្វើការពិសោធអំពីការផ្ទុះកាំរស្មី gamma
និងរូបវិទ្យាសារធាតុរាវជាដើម ក្រៅពីនេះ ពួកគេក៏នឹងពិសោធអំពីការលូតលាស់របស់រុក្ខជាតិក្នុង
លំហអវកាសផងដែរ។
មកដល់ពេលនេះ ចិនបានចាត់ទុកការស្រាវជ្រាវអវកាសគឺជាអាទិភាពរបស់ជាតិ និងជាប្រទេស
ទីបី បន្ទាប់ពីសូវៀត (រុស្ស៊ី) និងអាមេរិក ដែលបាននាំមនុស្សឡើងទៅកាន់អវកាស។
កម្មវិធីអវកាសរបស់ចិន ត្រូវបានចាប់ផ្ដើមធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ចាប់ពីឆ្នាំ ២០១១ ដោយ
ការបាញ់បង្ហោះស្ថានិយ Tiangong-1 ។ ស្ថានិយនេះបានឈប់ដំណើរការ នៅដើមឆ្នាំនេះ ប៉ុន្តែវា
នៅតែហោះហើរជុំវិញគន្លងគោចរផែនដី។ តាមគម្រោង Tiangong-1 នឹងវិលមកកាន់ផែនដី នៅ
ខែមិថុនា ឆ្នាំ ២០១៧។
Tiangong-3 នឹងជាជំហានចុងក្រោយក្នុងដំណាក់កាលនៃការបង្កើតស្ថានិយអវកាសដែលមានមនុស្ស
បញ្ជាដំបូងរបស់ចិន។ ប្រទេសចិនក៏បានកំណត់ទិសដៅថានឹងនាំមនុស្សឡើងទៅកាន់ឋានព្រះចន្ទ
នៅឆ្នាំ ២០២៤ ហើយតាមគម្រោង ប្រទេសនេះក៏នឹងបញ្ជូនយានអវកាសមួយគ្រឿងឡើងទៅកាន់ភព
ព្រះអង្គារនៅឆ្នាំ ២០២៥ផងដែរ៕
ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ space