CamNews

ទូរស័ព្ទ 

ប្រៀបធៀប iPhone 7 Plus និង iPhone 6s Plus

បើសិនមើលពីមុខ អ្នកនឹងឃើញថា iPhone ជំនាន់ថ្មីដែលមានសមត្ថភាពទប់ទល់នឹងជម្រាបទឹក
របស់ Apple មិនខុសពីម៉ូដែលដែលបានចេញលក់កាលពីឆ្នាំមុននោះទេ។

iPhone 7 Plus និង iPhone 6s Plus មានអេក្រង់ 5,5 inch រីសូលីសឹន Full HD ដូចគ្នា។ ទម្ងន់របស់
ម៉ូដែលថ្មី ១៨៨ក្រាម គឺស្រាលជាង iPhone 6s Plus ៤ក្រាម។

ពេលគេមើលពីខាងមុខ iPhone 7 Plus មានរូបរាងដូចទៅនឹង iPhone 6s Plus រាប់តាំងពីស្ពិកឃើរ
(ប្រដាប់បំពងសម្លេងពេលហៅ ឬទទួលទូរស័ព្ទ) ទីតាំងកាមេរ៉ាមុខ រួមទាំងប៊ូតុងស្កេនក្រយៅដៃ។

iPhone 7 Plus (ខាងឆ្វេង) មានប៊ូតុង Home ប្រភេទថាច់។ នៅពេលគេចុចទៅលើវា ប៊ូតុងនេះ
លែងស្រុតចុះ និងលែងមានសម្លេងដូចនៅលើ iPhone ជំនាន់មុន។

ប៉ុន្តែ ពេលមើលទៅលើខ្នង គេឃើញថា iPhone 7 Plus មានភាពខុសគ្នា បើធៀបនឹង iPhone 6s
Plus និង 6 Plus។ ខ្នងរបស់ iPhone 7 Plus លែងមានខ្សែអង់តែនដូចមុន។ ប៉ុន្តែ ពណ៌ និងវត្ថុ
ធាតុអាលុយមីញូម នៅតែដូចគ្នា។

ចំនុចដែលមានភាពខុសគ្នាឆ្ងាយ នោះគឺ iPhone 7 Plus មានបណ្ដុំកាមរ៉ាធំដែលមានឡែនចំនួន
ពីរ។ នៅពេលមើលជិត អ្នកនឹងឃើញថា ភ្លើង Flash របស់ iPhone 7 Plus គឺប្រភេទភ្លើងដែលមាន
៤អំពូល ជំនួសឱ្យភ្លើង LED ភ្លោះ ដូចនៅលើ 6s Plus។

បណ្ដុំកាមេរ៉ារបស់ 7 Plus (ខាងក្រោម) លយចេញមកក្រៅច្រើនជាង បើធៀបនឹង iPhone 6s
Plus។

ក្រៅពីកាមេរ៉ា និងខ្នង នៅមានចំនុចដែលអាចយកមកបែងចែកថា មួយណាជា iPhone 7 Plus
មួយណាជា 6s Plus នោះគឺស៊ុមព័ទ្ធជុំវិញ។ នៅលើ iPhone 7 Plus គូទរបស់វាលែងមានរន្ធដោត
កាស 3,5 mm ប៉ុន្តែវាជំនួសមកវិញដោយស្ពិចឃើរវែង។

ស៊ុម និងភាពស្ដើងរបស់ iPhone 7 Plus ដូចបេះបិទទៅនឹង iPhone 6s Plus។

ប៉ុន្តែ បើសិនជាមើលដោយយកចិត្តទុកដាក់ អ្នកនឹងដឹងថា Apple បានផ្លាស់ប្ដូររូបរាងរបស់ប៊ូតុង
សម្លេងនៅចំហៀងខាងឆ្វេង។ ប៊ូតុងសម្លេងត្រូវបានគេធ្វើឱ្យស្ដើងជាងមុន។

ទីតាំងប៊ូតុងបិទបើកទូរស័ព្ទ និងបន្ទះដាក់ស៊ីម មិនមានការប្ដូរផ្លាស់ ហើយវានៅតែស្ថិតនៅចំហៀង
ខាងស្ដាំ។

ប៉ុន្តែ នៅពេលគេចុចទាញចេញ បន្ទះដាក់ស៊ីមរបស់ iPhone 7 Plus (ខាងក្រោម) មានបន្ថែម
ស្រទាប់កៅស៊ូពណ៌ខ្មៅព័ទ្ធជុំវិញ។ iPhone 7 Plus មានសមត្ថភាពទប់ទល់នឹងជម្រាបទឹក និង
ធូលីតាមស្ដង់ដា IP67។ បើតាមទ្រឹស្ដី ស្មាតហ្វូននេះ អាចទប់ទល់នឹងជម្រាបទឹកក្នុងជម្រៅ ១ម៉ែត្រ
ក្នុងរយៈពេល ៣០នាទី។

ប្រែសម្រួល ៖ តារា
ប្រភព ៖ vnexpress


Tags: ប្រៀបធៀប iPhone 7 Plus iPhone 6s Plus